ជាតិ
លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវ​បញ្ជូនខ្លួនទៅតុលាការ ក្រោយប្រើហិង្សា​លើ​ភរិយា
26, Apr 2023 , 12:02 pm        
រូបភាព
លោក គឹម បញ្ញា ពេលចូលបំភ្លឺ នៅស្នងការខេត្តកំពត នៅថ្ងៃទី ២៥ មេសា។ រូបភាព៖ ហ្វេសប៊ុកស្នងការនគរបាលខេត្តកំពត
លោក គឹម បញ្ញា ពេលចូលបំភ្លឺ នៅស្នងការខេត្តកំពត នៅថ្ងៃទី ២៥ មេសា។ រូបភាព៖ ហ្វេសប៊ុកស្នងការនគរបាលខេត្តកំពត
លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូន​ទៅ​កាន់តុលាការដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងការប្រើប្រាប់អំពើហិង្សា​លើ​ភរិយា។ ការឃាត់ខ្លួន​នេះ ធ្វើឡើងក្រោយ លោក គឹម បញ្ញា ចូលខ្លួនបំភ្លឺ នៅ​​ស្នងការខេត្តកំពត នៅល្ងាចថ្ងៃទី២៥ មេសា ឆ្នាំ២០២៣។

 
ទំព័រហ្វេសប៊ុករបស់​​ស្នងការខេត្តកំពត បានសរសេរដូច្នេះថា៖​ «ក្រោយ​សាកសួរបំភ្លឺ និង​ទទួល​បណ្តឹងពីភរិយា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ច​បាន​សុំ​គោល​ការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយ​បានគោលការណ៍ណែនាំ ពី​ឯកឧត្តមព្រះរាជអាជ្ញារ សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការ ពាក់ពន្ធ័ករណីហិង្សាលើភរិយា»។
 
រូបភាព និងខ្លីបវីដេអូ ដែលបញ្ជាក់ថា លោក គឹម បញ្ញា បានប្រើប្រាស់​ហិង្សា​លើ​ភរិយានោះ ក៏ត្រូវបាន ជនរងគ្រោះ ​នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ បន្ទាប់មក ស្នងការខេត្តកំពត តាមរយៈទំព័រហ្វេសប៊ុកដែរ បានកោះអញ្ជើញលោក គឹម បញ្ញា ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងទង្វើហិង្សារបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com