ជាតិ
ស.ស.យ.ក រៀបចំកម្មវិធី « BeyondTheGames’Day » ដើម្បីបង្ហាញសារបេះដូងសម្រាប់កម្ពុជា
28, Apr 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ យុទ្ធនាការ BeyondTheGames នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី BeyondTheGames’Day នៅថ្ងៃទី២៨ ខែមេសា នៅវិមានឈ្នះ ឈ្នះ នាម៉ោង ៤រសៀល ។ ពលរដ្ឋអាចចូលរួមបានទាំងអស់ ដោយឥតគិតថ្លៃ។



កម្មវិធី « BeyondTheGames’Day » រៀបចំឡើងដើម្បីរំលឹក និងបង្កើតការជួបជុំរវាងមហាជន ជាមួយដៃគូសហការ និងបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប។ កម្មវិធីនេះ ក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញភាសាខ្មែរ អរិយធម៌ ប្រពៃណី និងភាពរីកចម្រើន ដើម្បីបង្កើនស្មារតី លើសពីការប្រកួត តាមរយៈការបង្ហាញថាមពល នឹងវិបុលភាពរបស់កម្ពុជា។ 
 
ជាមួយគ្នានេះ កម្មវិធី BeyondTheGames’Day ក៏មានការប្រគំតន្រ្តី និងមានតារាចម្រៀងអន្តរជាតិល្បីជាច្រើនរូប, តាំងពិព័រណ៍ផលិតផល, សួនបេះដូង, ការតាំងបង្ហាញគំនូរអាស៊ាន, ការតាំងបង្ហាញស្នាដៃគំនូរកុមារចំនួន២៤០ផ្ទាំងផងដែរ។ 
 
កម្មវិធីនេះនឹងក្លាយជាវេទិកាសាធារណៈមួយ ដើម្បីឱ្យសាធារណជនចូលរួមជាមួយយុទ្ធនាការ BeyondTheGames ដើម្បីគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ 
 

Tag:
 BeyondTheGames’Day
© រក្សាសិទ្ធិដោយ thmeythmey.com