ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា បើកស្ថានទូតនៅប្រេស៊ីល
28, Apr 2023 , 4:23 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបពិភាក្សាជាមួយលោក Carlos Alberto Franco França ពេលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២២។ កាលនោះ លោក Carlos នៅកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៊ីល។ រូបពីក្រសួងការបរទេសកម្ពុជា

កម្ពុជា សម្រេចជាផ្លូវការហើយ បើកស្ថានទូតនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋភិបាលកម្ពុជា ដែលចេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

យោងតាមអនុក្រឹត្យ ស្ថានទូតកម្ពុជាប្រចាំប្រេស៊ីល ត្រូវដឹកនាំដោយឯកអគ្គរាជទូត១រូប ហើយសមាសភាពមន្រ្តីការទូតផ្សេងទៀត បូករួមទាំងមន្រ្តីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង។ 
 
អនុក្រឹត បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា សម្រេចបើកស្ថានទូតនៅប្រេស៊ីលនេះ ដោយផ្នែកតាមសំណើរបស់រដ្ឋមន្រ្តីការបរទេស៕ 
 
Tag:
 បើកស្ថានទូតនៅប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com