កីឡាជាតិ
ជាតិ
លោក Makihika សប្បាយចិត្តចំពោះអ្នកគាំទ្រ ហៅលោកថា ហុងដាកូពី
30, Apr 2023 , 1:59 pm        
រូបភាព
លោក Makihika ថតរូបជាមួយអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា
លោក Makihika ថតរូបជាមួយអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា
លោក Makihika ដែលត្រូវបានអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា ហៅថា ហុងដាកូពី បានបញ្ជាក់ប្រាប់ថា លោកពិតជាសប្បាយចិត្តជាខ្លាំងចំពោះការហៅរូបលោកថា ហុងដាកូពី (Copy Keisuke Honda)។


លោក Makihika បានបន្ដទៀតថា ការតែងខ្លួន និងធ្វើតម្រាប់ផ្សេងៗ តាមលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានេះ គឺព្រោះតែស្រឡាញ់ និងចូលចិត្ត។ ម្យ៉ាងវិញទៀត ក៏ដោយសារអ្នកចាត់ការក្រុមកម្ពុជារូបនេះ ជាតារាបាល់ទាត់ជប៉ុន ដ៏ល្បីឈ្មោះលើពិភពលោកផងដែរ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
https://www.youtube.com/watch?v=nFPHHJmpJHc
លោក Makihika អ្នកធ្វើ Vlog និង Youtube ជនជាតិជប៉ុន បានប្រាប់សារព័ត៌មានថ្មីៗថា រូបលោកពិតជាពេញចិត្ត និងស្ងើចសរសើរលើសមត្ថភាពរបស់លោក Keisuke Honda ដែលបានសាងស្នាដៃជាច្រើន ដែលធ្លាប់ជាកីឡាករជប៉ុនដ៏ល្បីឈ្មោះ លើពិភពលោក ជាពិសេសក្លិបធំៗ នៅតំបន់អឺរ៉ុប។ អ្នកធ្វើ Vlog រូបនេះ បាននិយាយដូច្នេះថា៖ «ព្រោះតែខ្ញុំ ចូលចិត្តលោក Keisuke Honda ដូច្នេះហើយ បានជាខ្ញុំធ្វើតម្រាប់តាមគាត់»។
 
អ្នកធ្វើ Youtube រូបនេះ ក៏បានសរសើរថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ គឺជារឿងអស់អស្ចារ្យ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនរបស់ខ្លួន។ លោក Makihika បានបញ្ជាក់ប្រាប់ដូច្នេះ នៅពេលរូបលោក មកទស្សនាការប្រកួតកីឡាបាល់ទាត់កម្ពុជា និងទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានអូឡាំពិក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការប្រកួតនោះ កម្ពុជា បានឈ្នះ ទីម័រខាងកើត ក្នុងលទ្ធផល ៤-០៕
 
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com