ជាតិ
និស្សិតខ្មែរឥស្លាម ៦នាក់ ដែលបានជម្លៀសចេញពីស៊ូដង់មកដល់កម្ពុជាហើយ
30, Apr 2023 , 2:29 pm        
រូបភាព
ក្រុមនិស្សិតខ្មែរឥស្លាម ៦នាក់ ដែលជាប់គាំងនៅប្រទេសស៊ូដង់ បានមកដល់កម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមនិស្សិតខ្មែរឥស្លាម ៦នាក់ ដែលជាប់គាំងនៅប្រទេសស៊ូដង់ បានមកដល់កម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ដោយ:
ក្រុមនិស្សិតខ្មែរឥស្លាម ៦រូប ដែលជាប់គាំងនៅក្នុងប្រទេសស៊ូដង់ ពេលនេះបានមកដល់កម្ពុជាហើយ ក្រោយទទួលបានការអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត។

បើតាមការបង្ហោះលើហ្វេសប៊ុក របស់ លោក ណុះ ស្លេះ ក្នុងដំណើរការនៃការជួយសង្គ្រោះក្រុមនិស្សិតខ្មែរឥស្លាមគឺ លោក អូស្មាន ហាស្សាន់ បានធ្វើការរួមគ្នាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតនៃប្រទេសម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីត ដើម្បីសម្របសម្រួលឱ្យក្រុមនិស្សិតទាំងនោះចេញពីប្រទេសស៊ូដង់ដោយសុវត្ថិភាព។
 
ក្រុមនិស្សិតខ្មែរឥស្លាមទាំង ៦នាក់នោះ អាជ្ញាធរនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានជួយមើលថែពួកគេ ទាំងការផ្ដល់កន្លែងស្នាក់នៅ ម្ហូបអាហារ និងតម្រូវការផ្សេងៗទៀតរបស់ពួកគេ និងបានបញ្ជូនពួកគេឱ្យធ្វើដំណើរមកតាមនាវា ទៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។
  

ក្រុមនិស្សិតខ្មែរឥស្លាម ៦នាក់ ដែលជាប់គាំងនៅប្រទេសស៊ូដង់ បានមកដល់កម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក ណុះ ស្លេះ បានបញ្ជាក់ថា៖«ក្រុមនិស្សិតខ្មែរឥស្លាមទាំង ៦នាក់ បានធ្វើដំណើរមកតាមជើងហោះហើរបាងកក ដោយបានមកដល់កម្ពុជាហើយ»។ រដ្ឋលេខាធិការក្រសួងអប់រំ បានបន្ថែមថា ក្រុមនិស្សិតទាំងអស់នោះ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានជួយដល់ពួកគេចេញពីប្រទេសដែលកំពុងមានសង្គ្រាមឱ្យត្រឡប់មកមាតុភូមិកំណើតវិញ៕
 
 
 
 

Tag:
 126049
© រក្សាសិទ្ធិដោយ thmeythmey.com