ជាតិ
សម្ដេច ហ៊ុន​ សែន ស្នើសុំព្រះមហាក្សត្រតែងតាំង លោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ក្រោយសុំចូលបក្សកាន់អំណាច
30, Apr 2023 , 3:53 pm        
រូបភាព
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ រូបភាព៖ sreen shot ពីវីដេអូ
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ រូបភាព៖ sreen shot ពីវីដេអូ
ដោយ:
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងស្នើសុំព្រះមហាក្សត្រតែងតាំង លោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី បន្ទាប់ពីបានប្រកាសសុំខ្លួនចូលបម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សួង សុភ័ណ្ឌ បានប្រាប់សាធារណៈជននៅក្នុងវីដេអូប្រមាណជាង ៣នាទីថា រូបលោក នឹងចូលរួមបម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។ នេះបើតាមការចុះផ្សាយនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣។
 
លោក សួង សុភ័ណ្ឌ បានប្រាប់សាធារណៈជននៅក្នុងវីដេអូប្រមាណជាង ៣នាទីថា រូបលោក នឹងចូលរួមបម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។ លោក សួង សុភ័ណ្ឌ បានលើកឡើងថា កន្លងមករូបគេបានលះបង់ពេលវេលាដើម្បីធ្វើការងារនយោបាយជាច្រើននៅកម្ពុជា ដោយពេលនោះ គឺជាអតីតប្រធានចលនាយុវជនគណបក្សប្រឆាំងធំមួយ នៅកម្ពុជា ជាអតីតបេក្ខជនតំណាងរាស្រ្តនៅខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ។ 
 
តាមរយៈវីដេអូប្រមាណជាង ៣នាទី ប្រធានគណបក្សប្រឆាំងរូបនេះ បានរកឃើញចំណុចខ្វះខាតរបស់ខ្លួន ក្នុងការបំពេញការងារជូនជាតិមាតុភូមិ ទើបសម្រេចចិត្តចូលរួមបម្រើការងារជាមួយរដ្ឋាភិបាលនៅពេលនេះ។ លោក សួង សុភ័ណ្ឌ បានប្រកាសខ្លួនយ៉ាងដូច្នេះ៖«ខ្ញុំសួង សុភ័ណ្ឌ ពេលនេះនិងពេលក្រោយ ខ្ញុំជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សរបស់រដ្ឋាភិបាល ហើយប្ដេជ្ញាធ្វើការងារសព្វបែបយ៉ាងទាំងអស់ដើម្បីប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ប្រជាពលរដ្ឋនឹងយល់ពីឧត្តមគតិរបស់ខ្ញុំ ហើយខ្ញុំក៏សូមអរគុណដល់ថ្នាក់ដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបើកភ្លើងខៀវដល់រូបខ្ញុំ»។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុនសែន ក៏បានឆ្លើយតបជាមួយ លោក សួង សុភ័ណ្ឌ តាមប្រព័ន្ធតេឡាក្រាមយ៉ាងដូច្នេះថា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា​ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេច បានថ្លែងទៀតថា ក្នុងនាមរាជរដ្ឋាភិបាលនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រិត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី៕
 
 

Tag:
 ប្រធានគណបក្សខ្មែរឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com