ជាតិ
សុបិនក្លាយជាការពិត! លោកតា អ៊ុំ សួន បានមើលការប្រកួតស៊ីហ្គេមនៅកម្ពុជា ក្នុងវ័យ៨៧ឆ្នាំ
30, Apr 2023 , 5:29 pm        
រូបភាព
លោកតា អ៊ុំ សួន អ្នកគាំទ្រកីឡាបាល់ទាត់ពីសង្គម
លោកតា អ៊ុំ សួន អ្នកគាំទ្រកីឡាបាល់ទាត់ពីសង្គម
លោក អ៊ុំ សួន ជាអ្នកគាំទ្រកីឡាបាល់ទាត់ពីសង្គម បានសម្រេចក្ដីស្រមៃរបស់ខ្លួន ដែលចង់ឃើញកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ថ្វីដ្បិត មានវ័យ ៨៧ឆ្នាំហើយក្ដី ប៉ុន្តែលោកតា សួន សន្យាគាំទ្រកីឡាជាតិ រហូតដល់ជីវិតចុងក្រោយ។


លោកតា សួន ថានឹងបន្តតាមដានគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពិសេសកីឡាបាល់ទាត់នេះឯង។ ក្រៅពីកីឡាបាល់ទាត់ លោកតា សួន ក៏ជាអ្នកគាំទ្រកីឡាប្រដាល់ គុនខ្មែរផងដែរ។ មានកាយសម្បទា និងកម្លាំងមាំមួនអាចមកទស្សនាការប្រកួតដោយផ្ទាល់ដូច្នេះ លោកតា សួន មានអារម្មណ៍សប្បាយចិត្ត និងក្ដីរំភើបជាខ្លាំងក្នុងនាមជាអ្នកគាំទ្រម្នាក់។
  
លោកតា អ៊ុំ សួន អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រើន មកទស្សនាការប្រកួតរវាងកម្ពុជា  និងទីម័រខាងកើត នៅកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៩ ខែមេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com