ភ្នំពេញ 01 ឧសភា 2023 - Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាស៊ី កំពុង បោះជំហានយ៉ាងជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មីរបស់ខ្លួន គឺ ផលិតផលស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។
ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះ ត្រូវបានគេជឿថានឹងក្លាយទៅជាផលិតផល ដ៏អស្ចារ្យសម្រាប់អតិថិជនដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។
ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត ប៉ុន្តែផលិតផលនេះនៅតែរក្សារសជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់លំដាប់ថ្នាក់ពិភពលោក និងចំណុះ 330mL ដូចដើម។ ផលិតឡើងក្រោមសង្វាក់ផលិតកម្មដ៏ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿន បំផុត ស្រាបៀរ Tiger នីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពជាង 200 ដងមុននឹងដាក់ចេញនូវស្រាបៀរដែលមានរសជាតិអស្ចារ្យ និងល្បីល្បាញទូទាំង សកល លោក រហូតឈ្នះបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន។
ជាមួយគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ និងការវិវឌ្ឍយ៉ាងជឿជាក់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនឹងក្លាយទៅជាស្រាបៀរកំប៉ុងវែងដំបូងគេបង្អស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនឹងត្រូវបានដាក់លក់ជាផ្លូវការក្នុងខែឧសភា ឆ្នាំ 2023 នេះ។
ការរចនាបទពិសោធដ៏ថ្មីសន្លាងនៃ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះបានបង្កើតឱ្យមានក្ដីរំភើបរីករាយដ៏ច្រើនក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុកហើយនឹងក្លាយជាផលិតផលដ៏ស័ក្តិសមបំផុតក្នុងឱកាសជួបជុំ ឬការអបអរនានា។
អ្នកនាង គង់ សូរីដា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាននិយាយថា៖ «Tiger គ្រីស្តាល់កំប៉ុងវែងថ្មីមានគោលដៅចង់បង្ហាញអំពីស្មារតីក្នុងការអភិវឌ្ឍនិងគំនិតច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញមួយ ដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវរសជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់ដែលធ្លាប់បានឈ្នះពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន និង។ រូបរាងកំប៉ុងវែងថ្មីនេះនឹងក្លាយទៅផលិតផលដ៏ទាន់សម័យសម្រាប់អតិថិជនដែលចង់ស្វែងរកភាពជឿជាក់ និងភាពខុសប្លែកដ៏អស្ចារ្យរបស់ខ្លួន។»។
Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនឹងត្រូវបានចាប់ផ្ដើមដាក់លក់ក្នុងទីផ្សារទូទាំងប្រទេសកម្ពុជាជាផ្លូវការចាប់ពីថ្ងៃទី 01 ខែឧសភា 2023 នេះតទៅ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់បណ្ដាញសង្គម ឬវេបសាយរបស់ Tiger Beer។
អំពី HEINEKEN Cambodia
ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក៕
(អត្ថបទពាណិជ្ជកម្ម)