កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គ្រូជម្រើសជាតិនារីឡាវ ថា បើកម្ពុជាមិនអាចឈ្នះខ្លួនទេ វាបង្ហាញពីការត្រៀមខ្លួន៦ខែនេះ មិនបានល្អ
03, May 2023 , 12:35 pm        
រូបភាព
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិឡាវ នាកីឡដ្ឋានស្មាត RSN នាថ្ងៃទី៣ ឧសភា ២០២៣។ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិឡាវ នាកីឡដ្ឋានស្មាត RSN នាថ្ងៃទី៣ ឧសភា ២០២៣។ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
គ្រូជម្រើសជាតិបាល់ទាត់នារីឡាវ ថា បើកម្ពុជា មិនអាចយកឈ្នះខ្លួនបានទេ វាបង្ហាញថាការហ្វឹកហាត់ត្រៀមខ្លួនរបស់កម្ពុជា នៅប្រទេសចិន រយៈពេល៦ខែមកនេះ មិនទាន់បានល្អនោះទេ។



លោក Mohammed Herman Zailani គ្រូជម្រើសជាតិឡាវ បាននិយាយថា កម្ពុជានឹងមានសម្ពាធ និងប្រឈមមុខជាមួយអ្នកគាំទ្រដ៏ច្រើន ប្រសិនជាមិនអាចយកឈ្នះឡាវ នាការប្រកួតបើកឆាកដំបូងនេះ។
 
ថ្លែងក្នុងសន្និសីទមុនការប្រកួត នាថ្ងៃទី២ ឧសភា គ្រូបង្វឹកឡាវរូបនេះ បាននិយាយថា៖«ការប្រកួតថ្ងៃស្អែកនេះ វាអាចជាសម្ពាធសម្រាប់កម្ពុជា ក៏ថាបាន ព្រោះមានអ្នកគាំទ្រជាច្រើនរង់ចាំមើលពួកគេ។ ហើយបើសិនជាការកម្ពុជា ធ្វើមិនបានល្អទេ វាបង្ហាញថា ការត្រៀមខ្លួនរបស់ពួកគេ៦ខែមកនេះ មិនទាន់ល្អទេ»។
 
គ្រូជម្រើសជាតិនារីឡាវ សញ្ជាតិឥណ្ឌូណេស៊ីរូបនេះ បានអះអាងថា កូនក្រុមខ្លួន បានត្រៀមខ្លួនយ៉ាងល្អបំផុត ក្នុងការយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា។
 
ដោយឡែកគ្រូបង្វឹកកម្ពុជា បានបញ្ជាក់ថា កូនក្រុមខ្លួន នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតជាមួយឡាវនេះ។ គ្រូបង្វឹកកម្ពុជា សញ្ជាតិចិន ដែលបានមកដឹកនាំក្រុមនារី៤ខែមកនេះ បានអះអាងថា ការត្រៀមខ្លួនរបស់កម្ពុជា នៅចិន៦ខែ នឹងសម្រេចបានលទ្ធផលល្អ។
 
សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់នារីកម្ពុជា និងឡាវ នឹងប្រព្រឹត្តិទៅនៅម៉ោង៨យប់ នៅកីឡដ្ឋានស្មាត RSN នាថ្ងៃទី៣ ឧសភា៕
 

Tag:
 ស៊ីហ្គេម
  បាល់ទាត់នារី)
© រក្សាសិទ្ធិដោយ thmeythmey.com