កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនីហុកគីកម្ពុជា តាំងចិត្តយកឈ្នះ ហ្វីលីពីន និងសិង្ហបុរី ដើម្បីរកមេដាយជូនជាតិ
03, May 2023 , 2:29 pm        
រូបភាព
ភ្នំពេញ៖ កីឡាការិនីហុកគី ក្នុងសាលកម្ពុជា បានតាំងចិត្តយកឈ្នះ ហ្វីលីពីន និងសិង្ហបុរី នៅប្រកួតបន្ទាប់ ដើម្បីសម្លឹងរកមេដាយជូនជាតិ។ ពីរប្រកួតកន្លងទៅ កម្ពុជាបានចាញ់ ថៃ និងឥណ្ឌូនេស៊ី ប៉ុន្តែ កីឡាការិនី ហុកគីកម្ពុជា មិនអស់សង្ឃឹមនោះទេ ដោយពួកគេ ប្ដេជ្ញាកែប្រែកំហុស ទៅជាលទ្ធផលល្អ នៅប្រកួតបន្ទាប់។

 
ហុកគី ជាកីឡាថ្មីសម្រាប់កម្ពុជា ដែលមានចាប់ផ្ដើមប្រកួតនៅឆ្នាំ ២០១៩។ ដ្បិត ក្មេងខ្ចីក្នុងតំបន់អាស៊ាន ប៉ុន្តែ ក្រុមកីឡាករ-កីឡាការិនី ហុកគីកម្ពុជា ប្ដេជ្ញាពង្រឹងខ្លួនឱ្យតាមទាន់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ 
 
សូមជម្រាបថា នៅម៉ោង ៦ល្ងាចនេះ ក្រុមកីឡាការិនី ហុកគីកម្ពុជា និងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិ សិង្ហបុរី នៅ Dinosaur Park Hall ជ្រោយចង្វា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com