ជាតិ
សង្គមជាតិ
ក្រសួងសង្គមកិច្ច និងអង្គការចំនួន២៣ ចុះហត្ថលេខាលើកម្មវិធីជួយកុមារក្រីក្រ ដែលមានទឹកប្រាក់ជាង៩,៧លានដុល្លារ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយដែលបានចុះហត្ថលេខាលើគម្រោងកម្មវិធី ដែលមានសុពលភាព៣ឆ្នាំនេះ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
× ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ចំនួន ២៣ បានចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងកម្មវិធី ដែលមានបំណងជួយដល់កុមារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានបញ្ជាក់ក្នុងពិធីហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២ ឧសភាថា គម្រោងកម្មវិធីនេះ មានទំហំទឹកប្រាក់ប្រមាណ៩ ៧៥១ ១៨៩ ដុល្លារ ដែលនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំ។
យោងតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច អង្គការសមាគមទាំង ២៣នោះរួមមាន៖ អង្គការសង្រោះ និងអភិវឌ្ឍន៍កុមារកំព្រាស្រ្ដីមេម៉ាយ។ អង្គការសាកលវិទ្យាល័យអន្ដរជាតិសម្រាប់ប្រជាជាតិ។ អង្គការថែរក្សា និងអប់រំមនុស្សសំរាប់កម្ពុជា។ អង្គការ OPERATION HOPE FOUNDATION។ សមាគមជំរុំកុមារដែលម៉ុនកម្ពុជា។
សមាគមមូលនិធិហ្សានីញេ ហូលីបេប៊ី។ អង្គការសេវាសង្គមកិច្ចកម្ពុជា។អង្គការJoy Fountain Foundation។ សមាគមជឺទ័រហ៊ួយតាវនៅកម្ពុជា។ អង្គការជម្រកជនគ្មានទីពឹង។ អង្គការខេខេអ៊ីវីកម្ពុជា។ អង្គការកុមារឥតព្រំដែនកម្ពុជា។ អង្គការហូលថ៏អន្ដរជាតិ។ អង្គការជីវិតនៅកម្ពុជា។ អង្គការមូលនិធិនៃក្ដីសង្ឃឹម។ អង្គការម្លប់ឫស្សី។ អង្គការត្រង់ហ្វ៊មអេស្សា។
អង្គការ ស៊ី ប៊ី អិន កម្ពុជា។ អង្គការមូលនិធិអេ២១។ អង្គការមូលនិធិហាការអន្តរជាតិ។ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ។ អង្គការពន្លកថ្មី និងអង្គការសង្រ្គោះ និងថែទាំអន្តរជាតិស៊ីធីភញ។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
សម្រាប់លោក តូច ចាន់នី ការចូលរួមសហការរបស់អង្គការដៃគូ សមាគម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក៏បានស្នើឲ្យក្រុមការងារក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធផ្តល់ការសហការដល់អង្គការ និងសមាគមដែលជាហត្ថលេខីនេះ ដើម្បីអនុវត្តការងារដោយរលូន និងចូលរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរមួយកម្រិតទៀត៕
រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា
Tag:
កុមារក្រីក្រ
ជនងាយរងគ្រោះ
សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com