ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ បាល់ទះបុរសម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ៣-១ សិត
04, May 2023 , 2:12 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទះម៉ាឡេស៊ី បានយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល៣-១ សិត នៅក្នុងវគ្គជម្រុះពូលB នារសៀលថ្ងៃទី៤ ឧសភា នៃព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម ។



ការប្រកួតនៅសិតទី១ ក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមម៉ាឡេស៊ី នៅសិតទី១ ដោយលទ្ធផល២៥-២២។ ឈានចូលដល់សិតទី២ ក្រុមបាល់ទះម៉ាឡេស៊ី បានវាយបកយកឈ្នះវិញ ដោយលទ្ធផល២៥ទល់២២។
 
ក្រោយតាមស្មើវិញនេះ ម៉ាឡេស៊ី មានកម្លាំងចិត្តកាន់តែខ្លាំងរហូតវាយយកឈ្នះ២សិតជាប់គ្នាទៀត ដោយសិតទី៣ ម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ដាច់ពិន្ទុតែម្ដង ដោយលទ្ធផល ២៥-១៤ និងសិតទី៤ ដោយពិន្ទុ ២៥-២០ ។
 
ឆ្លងកាត់ពីរប្រកួតនេះ ក្រុមជម្រើសជាតិម៉ាឡេស៊ី ឈ្នះ១ និងចាញ់១ប្រកួត ខណៈមីយ៉ាន់ម៉ា ចាញ់ទាំងពីរប្រកួត។ កាលពីថ្ងៃទី៣ ឧសភា ម៉ាឡេស៊ី ចាញ់ថៃ ៣-0 សិត ស្របពេលវៀតណាម យកឈ្នះមីយ៉ាន់ម៉ា ៣-០ សិត ក្នុងពូលB៕

Tag:
 (ស៊ីហ្គេម
  បាល់ទះ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com