ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ បាល់ទះបុរសថៃ បន្តឈ្នះវៀតណាម ៣-១ សិត
04, May 2023 , 4:41 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទះថៃ បានយកឈ្នះលើក្រុមវៀតណាម ដោយលទ្ធផល៣-១ សិត នៅក្នុងវគ្គជម្រុះពូលB នារសៀលថ្ងៃទី៤ ឧសភា នៃព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម ។

ការប្រកួតនៅសិតទី១ ក្រុមវៀតណាម បានយកឈ្នះថៃ ដោយលទ្ធផល២៥-២៣។ ឈានចូលដល់សិតទី២ ក្រុមបាល់ទះថៃ បានវាយបកយកឈ្នះវិញ ដោយផ្ដាច់ត្រឹមលទ្ធផល២៥ទល់១៧។
 
ក្រោយតាមស្មើវិញនេះ ថៃ បន្តយកឈ្នះលើវៀតណាមយ៉ាងលំបាក ដោយលទ្ធផល ២៥-២៣។ ឈានចូលដល់សិតទី៤ ថៃ បន្តយកឈ្នះវៀតណាម ដោយប្រកៀកប្រកិតគ្នា ក្នុងលទ្ធផល២៥-២៣ ដែរ ។ ក្នុងសិតនេះ វៀតណាម ប្រឹងប្រែងដើម្បីរកជ័យជម្នះ ឈានទៅប្រកួតនៅសិតទី៥ដែរ ប៉ុន្តែគ្រាប់បាល់ចុងក្រោយនោះ កីឡាករវៀតណាម មិនអាចផុតបាំងរបស់កីឡាករថៃ ធ្វើឱ្យបានធ្លាក់ចូលក្នុងប្រអប់ទីខ្លួន ដែលផ្ដល់ឱកាសឱ្យថៃ ទទួលបានជ័យជម្នះតែម្ដង។
 
ឆ្លងកាត់ពីរប្រកួតនេះ ក្រុមជម្រើសជាតិថៃ ឈ្នះទាំងពីរ ខណៈវៀតណាម ឈ្នះ១ និងចាញ់១ប្រកួត ។ កាលពីថ្ងៃទី៣ ឧសភា ថៃ ឈ្នះម៉ាឡេស៊ី ៣-0 សិត ស្របពេលវៀតណាម យកឈ្នះមីយ៉ាន់ម៉ា ៣-០ សិត ក្នុងពូលB៕

Tag:
 (ស៊ីហ្គេម
  បាល់ទះ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com