កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ៉ូវីណាម៖ អេវីរៈខាំឈិត ភូថង ឈ្នះមេដាយមាស លើវិញ្ញសាវ៉ូវីណាមប្រយុទ្ធទម្ងន់ ៦៥គីឡូ
06, May 2023 , 3:44 pm        
រូបភាព
កីឡាវ៉ូវីណាម រកបានមេដាយមាសបន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅមជ្ឈមណ្ឌលជ្រោយចង្វា ដោយអេវីរៈខាំឈិត ភូថង បានយកឈ្នះកីឡាករថៃ Chainarong Yawanophat ក្នុងលទ្ធផល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ៕



មុនទទួលបានមេដាយមាសនេះ អេវីរៈខាំឈិត ភូថង បានយកឈ្នះវៀតណាម ក្នុងលទ្ធផលពិន្ទុ  ៤ទល់១ លេីវិញ្ញាសាប្រយុទ្ធបុរស ៦៥គីឡូក្រាម  នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
កាលពីស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនោះ កីឡាករកូនប្រុសច្បងអតីតស្ដេចប្រដាល់អេ ភូថង រូបនេះ ក៏យកបានមេដាយមាស ពីការប្រកួតវ៉ូវីណាមនេះ ជូនកម្ពុជាដែរ។
 

Tag:
 (វ៉ូវីណាម
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com