អន្តរជាតិ
កង្វល់ពីសន្តិសុខកើតឡើងខណៈរុស្ស៊ីរៀបចំទិវាជ័យជម្នះ
08, May 2023 , 6:29 pm        
រូបភាព
រុស្ស៊ីនឹងរៀបចំក្បួនដង្ហែទិវាជ័យជំនះប្រចាំឆ្នាំរបស់ខ្លួននៅលើទីលានក្រហមនៅថ្ងៃទី៩ ខែឧសភា ចំ​ពេលផ្នែកសន្តិសុខត្រូវបានពង្រឹងបន្ទាប់ពីការវាយប្រហារដោយដ្រូននៅលើវិមានក្រេមឡាំង​ដែល​ជា​បេះដូងរបស់រុស្ស៊ី។ ទីក្រុងមូស្គូបានបន្ទោសលើអ៊ុយក្រែនចំពោះការវាយប្រហារនេះផងដែរ។

 
ទិវាជ័យជម្នះ ជាថ្ងៃរំលឹកខួបដ៏សំខាន់ដើម្បីរំឭកការលះបង់ដែលបានជួយ​សហភាពសូវៀត​កម្ចាត់​ណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥។ សម្រាប់ឆ្នាំ២០២៣ សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងដើម្បីបញ្ចៀសការវាយប្រហារណាមួយ។
 
កន្លងមក វិមានក្រេមឡាំង រងការប៉ុនប៉ងវាយប្រហារដោយប្រើយន្តហោះបញ្ជាពីចម្ងាយ ប៉ុន្តែមិនបានសម្រេចឡើយ។ រុស្ស៊ីចោទអ៊ុយក្រែន និងអាម៉េរិកថាពីក្រោយរឿងនេះ។
 
«ខ្ញុំគិតថាពួកយើងត្រូវរៀបចំក្បួនដើម្បីបង្កើនស្មារតីជាតិនិយមក្នុងចំណោមប្រជាពលរដ្ឋខណៈដែលវាបានចុះខ្សោយដោយសារតែប្រតិបត្តិការយោធា»។ ប្រជាជននៅតំបន់ Belgorod ក្បែរព្រំដែន​អ៊ុយក្រែនម្នាក់និយាយបែបនេះខណៈធ្វើដំណើរទៅក្រុងមូស្គូជាមួយកូនប្រុស។
 
គួរបញ្ជាក់ថា សហភាពសូវៀតបានបាត់បង់អាយុជីវិតមនុស្សចំនួន២៧លាននាក់ក្នុង​សង្គ្រាម​លោក​លើកទី២។ 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com