ជាតិ
​​​ន​យោ​បាយ​ជាតិ​
វ័យ៨១ឆ្នាំ លោក ម៉ម សូណង់ដូ បន្តប្រជែងយកកៅអីតំណាងរាស្រ្ត
09, May 2023 , 7:59 am        
រូបភាព
រូបលោក ម៉ម សូណង់ដូ ពីហ្វេសប៊ុករបស់គណបក្សសំបុកសង្គមប្រជាធិបតេយ្យ
រូបលោក ម៉ម សូណង់ដូ ពីហ្វេសប៊ុករបស់គណបក្សសំបុកសង្គមប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតជាតិលើកទី៧ ដែលនឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។



នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចូលរួមប្រកួតប្រជែងរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ដូចគណបក្សផ្សេងទៀតដែរ បញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានគ.ជ.ប បង្ហោះជាសាធារណៈលើបណ្តាញសង្គម។ 
 
ផ្នែកតាមបញ្ជីបេក្ខជនតំណាងរាស្រ្ត លោក ម៉ម សូណង់ដូ កើតនៅឆ្នាំ១៩៤២។ មកដល់ឆ្នាំ២០២៣នេះ លោក ឈានចូលវ័យ៨១ឆ្នាំ។ លោក ធ្លាប់ល្បីឈ្មោះ ហើយប្រជាជនច្រើន បានស្គាល់លោក ដោយសារកំណាព្យ «តើខ្ញុំរស់ដល់ពេលណា?»។
 
ម្ចាស់កំណាព្យ «តើខ្ញុំរស់ដល់ពេលណា?» និងជាម្ចាស់វិទ្យុសំបុកឃ្មុំរូបនេះ បានបង្កើតគណបក្សសំបុកសង្គមប្រជាធិបតេយ្យ នៅឆ្នាំ២០១៥។ គណបក្សនេះ បានចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ តែពុំបានទទួលអាសនៈនោះទេ៕  
 

Tag:
 ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com