ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កម្មវិធី Mommy+ ជាកម្មវិធីដែលជួយសម្រួលដល់ដំណើរនៃការមានផ្ទៃពោះរបស់ស្រ្តី ឲ្យទទួលបានព័ត៌មានបន្ថែមនៃការវិវដ្ដក្នុងផ្ទៃ និងអត្ថបទជាច្រើនទាក់ទងនឹងការមើលថែរបស់ស្រ្តីក្នុងកំឡុងពេលមានផ្ទៃពោះ ដោយក្រោមទស្សនវិស័យ សុខុមាលភាពមាតាជាអនាគតកូន។ កម្មវិធី Mommy+ ជាកម្មវិធីដែលមានពីរ ភាសាខ្មែរ និងអង់គ្លេស ហើយជាកម្មវិធីដំបូងគេដែលបង្កើត ឡើងសម្រាប់ផ្តល់ព័ត៌មានលម្អិត និងអាចទុកចិត្តបានសម្រាប់ឪពុកម្តាយនៃប្រទេសកម្ពុជាទាំងអស់។ Mommy+ ជាកម្មវិធីបច្ចេកវិទ្យាជំនាន់ថ្មីដែលជាដំណោះស្រាយសំរាប់សុខភាពស្ត្រីមានផ្ទៃពោះ ដែលបង្កើតឡើងដោយក្រុមហ៊ុន Zuellig pharma ឈានមុខគេ ក្នុងវិស័យសុខមាលភាព។
ជាមួយនឹងការកើនឡើងនៃវិស័យបច្ចេកវិទ្យានៃការប្រើប្រាស់អ៊ីនធឺណិត 67.5% ប្រទេសកម្ពុជា កំពុងរីកចម្រើនឥតឈប់ឈរឆ្ពោះទៅរកការក្លាយជាសង្គមឌីជីថល លើទិដ្ឋភាពផ្សេងៗ រួមទាំងការចិញ្ចឹមកូន។ សម្រាប់ភាពជាអ្នកម្តាយ វាមានសារសំខាន់ណាស់ក្នុងការមានព័ត៌មានជាភាសាកំណើត។ Mommy+ ដោះស្រាយកង្វល់នេះ ដោយផ្តល់ជូនឪពុកម្តាយ នូវលក្ខណៈពិសេសជាច្រើន ដូចជាកម្មវិធីតាមដានការមានផ្ទៃពោះប្រចាំសប្តាហ៍ អត្ថបទ និងវីដេអូដែលសំបូរបែប រួមទាំងខ្លឹមសារដែលបានជ្រើសរើសពីអ្នកជំនាញថែទាំសុខភាពក្នុងស្រុក និងអន្តរជាតិដែលបានផ្ទៀងផ្ទាត់។
«សម្រាប់ម្តាយថ្មីថ្មោង ដំណើរនៃការពពោះ អាចមានជាផលលំបាកច្រើន។» ដូចនេះហើយ ទើបក្រុមហ៊ុន Zuellig pharma ដែលជំនាញខាងផ្នែកថ្នាំពេទ្យ បង្កើតនូវកម្មវិធីសុខភាពថ្មី Mommy+ ដើម្បីសម្រួលដល់អ្នកម្តាយកម្ពុជាទូទៅ និងអ្នកម្តាយដំបូង ឲ្យទទួលបាននូវចំណេះដឹងនៃ ការថែទាំសុខភាព ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងសុខុមាលភាពជារួម។ មានប្រសាសន៌ដោយលោក Jan Rask Christensen, នាយកគ្រប់គ្រងប្រចាំក្រុមហ៊ុន Zuellig pharma នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
ភាពងាយស្រួលនៃការតាមដានដំណើរនៃការវិវដ្ដនៃការមានផ្ទៃពោះ
ការតាមដានជាប្រចំាអាទិត្យនៃការវិវដ្តក្នុងផ្ទៃ គឺជាចំនុច សំខាន់នៃកម្មវិធីmommy+ ដើម្បីឲ្យអ្នកដឹងពីការលូតលាស់ ត្រឹមត្រូវ ហើយយើងផ្លៃឈើ ឬបន្លែដែលពេញនិយមនៅក្នុងស្រុកខ្មែរ ជាការលើកឩទាហរណនៃការធំធាត់របស់កូនក្នុងផ្ទៃ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ Mommy+ អាចចែករំលែកកម្មវិធីនេះដល់ដៃគូ(ប្តី) របស់អ្នកបានដូចគ្នា ដើម្បីឲ្យរំឭកទាំងអស់គ្នា នូវពេលដែលកូននឹងចាប់កំណើត ។
ក្នុងឱកាសទិវាអ្នកម្តាយ ពួកយើងបានផ្តល់ជូននូវកម្មវិធី ចំណេះដឹងខាងសុខភាព និងការទទួលបានអាហារូបត្ថម្ភដែលត្រឹមត្រូវ សម្រាប់ម្តាយ និងទារក ដើម្បីឲ្យកូនចាប់កំណើតមកទទួលបាននូវ សុខភាពខ្លាំងនិងរឹងមាំ។ជាមួយនឹងកម្មវិធីសុខភាពថ្មីនេះ mommy+ អ្នកទទួលបានចំណេះដឹងសមស្របទៅតាមកាលៈទេសៈ ប្រកបដោយភាពងាយស្រួល។ មានប្រសាសន៍ដោយ លោក Rehan Saghir ប្រធាននាយកប្រតិបត្តិប្រចាំក្រុមហ៊ុន ZP Therapeutics។
ពង្រឹងសុខភាពមាតាជាមួយនឹងការចែករំលែកចំណេះដឹងដែលអាចទុកចិត្តបាននិងសុវត្ថភាពសម្រាប់ស្រ្តីមានផ្ទៃពោះ
មិនថាអ្នកជាម្តាយថ្មីថ្មោង រឺជាម្តាយកូនបន្ទាប់ក្តី mommy+ គឺជាកម្មវិធីផ្តល់ចំណេះដឹងដែលជាគន្លឹះសម្រាប់ការមើលថែសុខភាព ស្រ្តីមានផ្ទៃពោះ។ ក្នុងកម្មវិធីនឹងមានវីដេអូផ្តល់ដំបូន្មាន ជាច្រើន ហើយផ្សេងៗគ្នា ដូចជាផ្នែកអាហារូបត្ថម្ភ ការធ្វើលំហាត់ប្រាណ និងការថែទាំសុខភាពផ្លូវចិត្ត ពីបណ្តាគ្រូពេទ្យ ឯកទេសផ្នែកសម្ភព និងការចែករំលែក ពីបទពិសោធន៍របស់អ្នកម្តាយដែលមានបទពិសោធន៍នានា។
«សម្រាប់ម្តាយដែលចេះឌីជីថលនាពេលបច្ចុប្បន្ននេះ Mommy+ នឹងក្លាយជាដៃគូដ៏ល្អដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយ ដោយគ្រាន់តែចុចភ្លាមឃើញភែ្លត ។ Mommy+ គឺជាដំណោះស្រាយឌីជីថលមួយក្នុងចំណោមដំណោះស្រាយឌីជីថលជាច្រើនដែលត្រូវបានបង្កើតឡើងដោយ Zuellig Pharma ដែលបង្កើតឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពដែលផ្តោតលើអតិថិជនកាន់តែច្រើន និងអាចចូលដំណើរការបាននៅអាស៊ី។
អំពី Zuellig Pharma
Zuellig Pharma គឺជាក្រុមសេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី ហើយបេសកកម្មរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលដល់សហគមន៍ដែលយើងបម្រើ។ យើងផ្តល់ជូននូវការចែកចាយលំដាប់ពិភពលោក សេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុននេះត្រូវបានចាប់ផ្តើមកាលពីមួយរយឆ្នាំមុន ហើយបានរីកចម្រើនក្លាយជាអាជីវកម្មជាង 15 ពាន់លានដុល្លារអាម៉េរិក ដែលគ្របដណ្តប់ទីផ្សារចំនួន 16 ដែលមានបុគ្គលិកជាង 13,000 ។ ប្រជាជនរបស់យើងបម្រើគ្រឿងបរិក្ខារពេទ្យជាង 350,000 និងធ្វើការជាមួយអតិថិជនជាង 500 នាក់ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង 20 នៅលើពិភពលោក។
ព័ត៌មានទំនាក់ទំនង Zuellig Pharma
(អត្ថបទពាណិជ្ជកម្ម)