ជាតិ
រដ្ឋបាលខេត្តកំពតថា ទឹកលូ នឹងលែងបង្ហូរចូលព្រែកកំពតទៀតហើយ ក្រោយមានអាងប្រព្រឹត្តិកម្មទឹកកង្វក់
05, Jun 2023 , 9:19 am        
រូបភាព
រូបភាពពី៖​ រដ្ឋបាលខេត្តកំពត
រូបភាពពី៖​ រដ្ឋបាលខេត្តកំពត
ភ្នំពេញ៖ អាងប្រព្រឹត្តិទឹកកង្វក់ដំបូង ក្នុងខេត្តកំពតនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហទឹកកង្វក់​ដែលធ្លាប់បង្ហូរចូលព្រែកកំពត។
 
គម្រោងអាងប្រព្រឹត្តកម្មទឹកកង្វក់នេះ មានទីតាំងស្ថិតនៅសង្កាត់កំពង់បាយក្រុងកំពត នឹងមានសមត្ថភាពអាចបង្វែរសំណល់រាវដែលបង្ហូរចូល ព្រែកកំពង់បាយ ហៅថាព្រែកកំពត ឱ្យហូរទៅទិដៅប្រព័ន្ធលូថ្មី។ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា​ គម្រោងអាងប្រព្រឹត្តកម្មទឹកកង្វក់នេះ ត្រូវបានសាងសង់តាមស្តង់ដាបច្ចេកទេស តាមរយៈគម្រោងកម្ចីប្រាក់ ADB។
 
រូបភាពពី៖ រដ្ឋបាលខេត្តកំពត
«ប្រព័ន្ធទឹកដែលធ្លាប់បង្ហូរចូលព្រែកកំពតនោះ គឺជាប្រព័ន្ធទឹកភ្លៀង ប៉ុន្តែមានប្រជាពលរដ្ឋបានបង្ហូរលូតាមផ្ទះ ចូលក្នុងតាមប្រព័ន្ធលូ ទើបបង្កឱ្យមានភាពកង្វក់ក្នុងព្រែក។ ពេលប្រព័ន្ធលូថ្មី ដាក់ឱ្យដំណើរការ នោះទឹកដែលបានហូរចូលព្រែកកំពត នឹងលែងមានទៀតហើយ។» នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត៕
 

លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត។ រូបភាពពី៖ រដ្ឋបាលខេត្តកំពត
រូបភាពពី៖ រដ្ឋបាលខេត្តកំពត

រូបភាពពី៖ រដ្ឋបាលខេត្តកំពត

Tag:
 ThmeyThmey
  ខេត្តកំពត
 អាងប្រព្រឹត្តិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com