សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Isuzu បដិសេដ មិនមានការផ្លាស់រោងចក្រពីថៃទៅឥណ្ឌូណេស៊ី
09, Jun 2023 , 8:29 am        
រូបភាព
ការដាក់បង្ហាញរថយន្តក្រុមហ៊ុន Isuzu នៅជប៉ុន ។ រូបភាពពី AFP ។
ការដាក់បង្ហាញរថយន្តក្រុមហ៊ុន Isuzu នៅជប៉ុន ។ រូបភាពពី AFP ។
ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញរបស់ជប៉ុន Isuzu Motors បានអះអាងថា ខ្លួនមិនមានគម្រោងផ្លាស់ប្តូររោងចក្រពីថៃទៅកាន់ឥណ្ឌូណេស៊ីឡើយ។ ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្រុមហ៊ុននេះនឹងផ្លាស់ទីតាំងរៀងចក្រទៅប្រទេសខ្លួនឆាប់ៗ ។

 
រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus Gumiwang Kartassmita បាននិយាយកាលពីថ្ងៃទី ០៧ ខែ​ឧសភាថា  ក្រុមហ៊ុន Isuzu គ្រោងនឹងផ្លាស់ប្តូររោងចក្រមកឥណ្ឌូណេស៊ី ហើយអាចចាប់ផ្តើមផលិតកម្មនៅដើមឆ្នាំក្រោយ។
 
អ្នកនាំពាក្យក្រុមហ៊ុន Isuzu ​បានបដិសេដអំពីការលើកឡើងពីភាគីឥណ្ឌូណេស៊ី ។ អ្នកនាំពាក្យ បាននិយាយថា ក្រុមហ៊ុន មិនបានប្រកាសពីគម្រោងផ្លាស់ប្តូរទីតាំងរោងចក្រថៃ ទៅកាន់ឥណ្ឌូណេស៊ីនោះទេ ។ នេះបើតាមសារព័ត៌មានរ៉យទ័រ។ 
 
ជុំវិញបញ្ហានេះ មិនការឆ្លើយតបភ្លាមៗពីភាគីឥណ្ឌូណេស៊ីនោះទេ ចំពោះការបដិសេធពីក្រុមហ៊ុន Isuzu ។
 
ភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តថៃមួយចំនួន បានលក់អស់ នាថ្ងៃ០៨ ខែឧសភានេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មាននៃការផ្លាស់ប្តូរទីតាំងក្រុមហ៊ុនជប៉ុនមួយនេះ។ ក្រុមហ៊ុន Isuzu បានចាប់ផ្តើមប្រតិបត្តិការផលិតរថយន្តដឹកទំនិញនៅថៃ អស់រយៈពេល ៦០ឆ្នាំមកហើយ៕
 

Tag:
 ថៃ
  ឥណ្ឌូណេស៊ី
  Isuzu
© រក្សាសិទ្ធិដោយ thmeythmey.com