ជាតិ
បទសម្ភាសន៍
វីដេអូ
ក្រុមស្រ្តីរត់កង់បីនៅសៀមរាបចង់អញ្ជើញសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ជិះកង់បីបានម្ដង
12, Jun 2023 , 9:29 am        
រូបភាព
អ្នកស្រី គីម ថតជាមួយរ៉ឺម៉កកង់បីនៅមុខសណ្ឋាគារមួយកន្លែងក្នុងទីក្រុងសៀមរាប។ រូបភាពផ្តល់ដោយអ្នកស្រី គីម
អ្នកស្រី គីម ថតជាមួយរ៉ឺម៉កកង់បីនៅមុខសណ្ឋាគារមួយកន្លែងក្នុងទីក្រុងសៀមរាប។ រូបភាពផ្តល់ដោយអ្នកស្រី គីម
សៀមរាប៖ ក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប កំពុងទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរ ពិសេសទេសចរបរទេស។ ពួកគេជាក្រុមស្រ្តីដែលមានភាពក្លាហាន រឹងមាំ និងប្រឹងជំនះមតិរិះគន់ ដែលថា ស្រ្តីមិនអាចធ្វើការងារដូចបុរសបាន។

 
ពួកគេរីករាយជាមួយអាជីពដែលទទួលបានស្នាមញញឹមជាច្រើន ពីសំណាក់ភ្ញៀវទេសចរ។ ជាមួយនឹងក្ដីរីករាយនេះ ពួកគេមានបំណងចង់អញ្ជើញថ្នាក់ដឹកនាំខេត្ត រួមនិងប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ជិះកង់បី និងបានដឹកសម្ដេចដើរកម្សាន្តបានម្ដង។ 
 


ស្រ្តីទាំងអស់នោះលើកឡើងថា បំណងពួកគេនេះ គឺចង់តបស្នងទៅរាជរដ្ឋាភិបាល ដែលជួយឱ្យ​សេដ្ឋកិច្ចប្រទេស មានភាពល្អប្រសើរឡើងវិញឆាប់រហ័ស ក្រោយវិបត្តិជំងឺកូវីដ១៩ និងមានទេសចរវិលមកកម្សាន្តខេត្តសៀមរាបឡើងវិញជាហូរហែរ។
 



ក្រុមស្រ្តីរត់រ៉ឺម៉កកង់បីនៅសៀមរាប 

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប និងជាប្រធានក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បី ដូចតទៅនេះ៖ 
 

Tag:
 ស្រ្តីអ្នករត់រ៉ឺម៉កកង់បី
© រក្សាសិទ្ធិដោយ thmeythmey.com