ជាតិ
សិស្សពូកែ៤៥០នាក់ ប្រជែងគ្នានៅបាត់ដំបង​
13, Jun 2023 , 7:59 am        
រូបភាព
សិស្សពូកែ៤៥០នាក់ មកពីគ្រឹះស្ថានរដ្ឋ និងឯកជន ប្រជែងគ្នានៅបាត់ដំបង ។ រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា. front
សិស្សពូកែ៤៥០នាក់ មកពីគ្រឹះស្ថានរដ្ឋ និងឯកជន ប្រជែងគ្នានៅបាត់ដំបង ។ រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា. front
ដោយ៖ សុង សុធាវី
 
ការប្រឡងសិស្សពូកែឆ្នាំ២០២៣នេះ មានសិស្សចូលរួមចំនួន៤៥០នាក់ មកពី២៥៨គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជនថ្នាក់ទី៩ និងទី១២។  
 
ការប្រឡងនេះ មានគោលដៅសម្រិតសម្រាំងសិស្សពូកែទូទាំងប្រទេស ជាពិសេសលើកទឹកចិត្តសិស្សនៅមធ្យមសិក្សា ឱ្យផ្តោតការយកចិត្តទុកដាក់លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងផ្តល់តម្លៃដល់ជ័យលាភីសិស្សពូកែ ក្នុងគោលដៅផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស នៅកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ផងដែរ។ 
 
ពិធីបើកការប្រឡងសិស្សពូកែថ្នាក់ជាតិ លើកទី២៧ នៅវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ មិថុនា ក្រោមអធិបតីភាព លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងថា៖  «សិស្សពូកែនឹងក្លាយជាមូលធនមនុស្ស សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០»។ 
 
ចំពោះដំណើរការប្រឡងប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ គឺដំណើរការសំណេរ៣ថ្ងៃ កំណែ៣ថ្ងៃ និងកម្មវិធីបិទ-បើករយៈពេល២ថ្ងៃ៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com