ជាតិ
កម្ពុជា បន្តធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត
14, Jun 2023 , 7:59 am        
រូបភាព
រូបភាព​៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព​៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា បន្តធ្លាក់ភ្លៀងដែលលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) បានអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។



តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៣ ខែមិថុនានេះ កម្ពុជាបានរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា។ 
 
ចំណែក តំបន់ខ្ពង់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ករណីនេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ 
 

Tag:
 ភ្លៀង
  ខ្យល់កន្រ្តាក់
  អាកាសធាតុ
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com