អន្តរជាតិ
នាយករដ្ឋមន្ត្រីចិន៖ ចិន បារាំង ចែករំលែកទស្សនៈយុទ្ធសាស្ត្ររួម និងសន្យាពង្រឹងបណ្ដាញ ទំនាក់ទំនង
24, Jun 2023 , 7:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាថ្ងៃទី២២ ខែមិថុនាបានលើកឡើងថា ចិន និងបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) និងប្រទេស ធំៗដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះបញ្ហាលើពិភពលោក ចែករំលែកទស្សនៈយុទ្ធសាស្ត្រ រួមគ្នាមួយ។ ភាគីទាំងពីក៏សន្យាពង្រឹងបណ្ដាញទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។

 
ខណៈជួបជាមួយប្រធានាធិបតីបារាំងលោក ម៉ានុយអែល ម៉ាក្រុងនៅទីក្រុងប៉ារីស លោក Li  បានថ្លែងថា ប្រមុខរដ្ឋទាំងពីរបានធ្វើផ្លាស់ប្តូរស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នា ជាយុទ្ធ សាស្ត្រជាបន្តបន្ទាប់ដែលបានគូសវាសដំណើរផ្លូវសំខាន់មួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-បារាំង។
 
«ចិន បារាំង និងអឺរ៉ុប មានចំណុចខ្លាំងរៀងៗខ្លួន ហើយចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិំ ការបន្ថែមទៀត»។ លោក Li សង្កត់ធ្ងន់រួចបន្តថា ខណៈពេលដែលការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាថាមពលនុយក្លេអ៊ែរ លំហអាកាស និងអាកាសចរណ៍ ភាគីទាំងពីរក៏គួរតែទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរីក ចម្រើនដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិមិត្ត និងការផលិតកម្រិតខ្ពស់ ដើម្បីសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះផងដែរ។
 
ភាគីចិនក៏លើកទឹកចិត្តសហគ្រាសរបស់ខ្លួនឱ្យវិនិយោគនៅបារាំងហើយក្រុមហ៊ុនបារាំងត្រូវ បានស្វាគមន៍ក្នុងការចែករំលែកឱកាសអភិវឌ្ឍរបស់ចិន។ លើសពីនេះ ចិនត្រៀមខ្លួនរួចជា ស្រេចក្នុងការបន្តពង្រឹងទំនាក់ទំនងនិងការសម្របសម្រួលជាមួយបារាំងលើកិច្ចការអន្តរជាតិ គាំទ្រគំនិតផ្តួចផ្តើមដ៏ល្អរបស់គ្នាទៅវិញទៅមក រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល និងលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក។
 
លោកម៉ាក្រុងវិញបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់បារាំង និងការ ចូល រួមក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មីដោយបន្ថែមថា បារាំងយក ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយចិន និងប្រកាន់ខ្ជាប់នូវគោល ការណ៍ចិនតែ មួយ។
 
យ៉ាងណាមិញ​លោក ម៉ាក្រុង ក៏បានបញ្ជាក់ថា នៅក្នុងពិភពលោកដែលពោរពេញទៅដោយ បញ្ហាប្រឈម បារាំង និងចិនគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមប្រកបដោយលទ្ធផល លើកកម្ពស់សាមគ្គីភាពអន្តរជាតិ កែលម្អអភិបាលកិច្ចសកល និងលើកកម្ពស់ដំណោះ ស្រាយចំពោះបញ្ហាពិភពលោក។
 
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាអន្តរជាតិផ្សេងទៀតដែល ជាកង្វល់រួម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com