ជាតិ
ប្រាសាទវត្តចេតិយសង់លើទួលបុរាណមិនឆ្ងាយប៉ុន្មានពីទំនប់៧៨
25, Jun 2023 , 9:59 am        
រូបភាព
សៀមរាប៖ នៅប៉ែកខាងក្រោម ដាច់ឆ្ងាយបន្ដិចពីភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ប្រាសាទវត្តចេតិយ សង់លើដីទួលបុរាណដ៏ធំមួយ ដែលនៅមិនឆ្ងាយពីទំនប់៧៨។ ប្រាសាទនេះហ៊ុំព័ទ្ធដោយកសិន្ធុទឹក​ពីរ​ជាន់។ កម្រអ្នកទៅទស្សនា ខ្លះក៏មិនដឹងថាមានប្រាសាទបុរាណផង។ សង់បែរមុខទៅកើត ហើយទល់មុខ​មានសំណង់​វិហារបុរាណ​មួយ ដែលបច្ចុប្បន្នត្រូវបានរុះរើដំបូល នៅសល់តែជញ្ជាំងថ្មទ្រុឌទ្រោម ចំណែកគំនូ​តាមជញ្ជាំង ក៏សឹងរលុបបាត់អស់ហើយដែរ។ គណៈកម្មការវត្តបានសង់ព្រះវិហារថ្មី​នៅខាងត្បូងព្រះវិហារចាស់។

 
តាមអ្នកបុរាណវិទ្យា ប្រាសាទវត្តចេតិយសង់​នៅរវាង​ស.វទី១០ គឺដំណាលគ្នាទៅនឹងប្រាសាទបាគងដែរ។ សំណង់ប្រាសាទនេះ មានការជួសជុល​នៅជំនាន់បារាំង ដោយមានស្លាកស្នាមដែក ហើយតួប្រាសាទដូចរៀបឥដ្ឋចាក់ស៊ីម៉ង់ត៍ពីខាងក្រៅ​ដូច្នោះដែរ៕
 
សូមទស្សនាប្រាសាទវត្តចេតិយ និងព្រះវិហារបុរាណ ស្ថិតនៅវត្តចេតិយ ភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ដែលថតនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ដូចតទៅ៖ 
 
































Tag:
 ព័ត៌មានរូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com