ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយកសាលាពហុបច្ចេកទេសអង្គរ៖ សិស្សស្រីមានអាទិភាពខ្ពស់ទាំងរៀននិងចេញធ្វើការ
26, Jun 2023 , 8:59 am        
រូបភាព
លោក ម៉ប់ ស៊ីនួន ក្នុងទិវាTVETលើកទី៦ នៅក្រុងសៀមរាប។
លោក ម៉ប់ ស៊ីនួន ក្នុងទិវាTVETលើកទី៦ នៅក្រុងសៀមរាប។
សៀមរាប៖ កំណើនសិស្សស្រីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជារៀងរាល់ឆ្នាំ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ នាយកវិទ្យាស្ថានលោក ម៉ប់ ស៊ីនួន បានឱ្យដឹងថា សាលាបានផ្តល់ អាទិភាពច្រើនដល់សិស្សស្រី ដូចជាមានលក្ខខណ្ឌល្អចំពោះតម្លៃសិក្សា មានកន្លែងស្នាក់នៅ និងថ្លៃឧបត្ថម្ភប្រចាំខែជាដើម។ល។ ក្រៅពីនេះ សិស្សស្រីក៏មានឱកាសការងារច្រើន ក្រោយពេល​រៀនចប់។ បច្ចុប្បន្នសាលានេះមាននិស្សិតកំពុងសិក្សាជាង១ពាន់នាក់ ក្នុងនោះស្រី ១២៦នាក់ ដែលកំពុងរៀនជំនាញសំណង់អគ្គិសនីអេឡិចត្រូនិក បរិក្ខាម៉ាស៊ីនត្រជាក់ និងមេកានិករថយន្ត។ លោក ម៉ប់ ស៊ីនួន បញ្ជាក់ថា ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រៀនបណ្ដើរអាចមានការងារធ្វើបណ្ដើរ និងមានចំណូលសមរម្យ។

 
សូមបញ្ជាក់ថា ខេត្តសៀមរាបមានសាលាបណ្ដុះបណ្ដាលចំនួន២ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និង វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនសៀមរាប៕
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក ម៉ប់ ស៊ីនួន ដូចតទៅ៖ 
 
ក្រុមយុវជនចូលរួមក្នុងទិវា TVET លើកទី៦
ក្រុមយុវជនចូលរួមក្នុងទិវា TVET លើកទី៦

Tag:
 វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
  TVET
© រក្សាសិទ្ធិដោយ thmeythmey.com