ជាតិ
កម្ពុជា​ដំណើរការ​កម្មវិធីសិក្សាអនឡាញ ReSkills ដែលមានជំនាញជាង១៦០០មុខ
28, Jun 2023 , 4:02 pm        
រូបភាព
ការពិពណ៌នា អំពីកម្មវិធី Reskills   រូបភាពពី៖  ក្រសួងអប់រំ  យុវជន និងកីឡា
ការពិពណ៌នា អំពីកម្មវិធី Reskills រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃទី​២៦ ខែ​មិថុនា បាន​ប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ ReSkills ដោយសម្តេច ហ៊ុន សែន បានផ្តល់​ជូន​ដោយឥតគិត​ថ្លៃសម្រាប់សិស្សទូទៅ​ចំនួន​៥០០០នាក់។

 
ReSkills ជាជំនាញសិក្សា​វិជ្ជាជីវៈតាម​ប្រព័ន្ធអនឡាញ​ដោយ​មាន​កម្មវិធីបង្រៀនជាង ១៦០០មុខវិជ្ជា ដោយ​បង្រៀន២៤ម៉ោងក្នុងមួយថ្ងៃ ពេញក្នុងមួយសប្ដាហ៍ រួមទាំងថ្ងៃបុណ្យឈប់សម្រាកនានា។ បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធី ReSkills មានភាសាដូចជា ខ្មែរ អង់គ្លេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន និងឥណ្ឌា។
 
លោក អូស្មាន ហាស្សាន់ ប្រកាសដាក់ឱ្យដំណើរការ កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ មានមុខជំនាញជាង ១៦០០មុខ

សម្រាប់​កម្មវិធីនេះ អ្នក​សិក្សា​នឹង​ជួយ​ជាមួយ​គ្រូ​បង្វឹក ក៏ដូចជាអ្នក​ជំនាញ​ខាងឧស្សាហកម្ម​លំដាប់​អន្តរជាតិ។ សម្រាប់អ្នកមានបំណងរៀនមុខជំនាញវិជ្ជាជីវៈ ទៅតាមការជ្រើសរើស ក្នុងចំណោមមុខវិជ្ជាជាង ១៦០០នេះ ចំនួន៥០០០ នាក់ ដោយឥតមានបង់ថ្លៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលម៉ូឌែន៥។ អ្នក​ចាប់​អារម្មណ៍អាច​ចូលទៅចុះឈ្មោះក្នុង www.reskills.com/register ហើយ​ដាក់​លេខ​កូដ HUNSEN4U ត្រង់ Invitation Code។
 
បច្ចុប្បន្នកម្មវិធីសិក្សា ReSkills មានសមាជិកចូលរៀនជាង ១លាននាក់ នៅតាមបណ្តា ៣០ប្រទេស ។
ក្នុងដំណើរបេសកកម្មរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ReSkills សម្រេចបានការផ្តល់វិញ្ញាបនបត្រចំនួន ១៨៩,៦៧៣ ដែលមានគ្រូជំនាញបណ្តុះបណ្តាលជាង ៥០០នាក់ លើសកលលោក។
 
លោក អូស្មាន ហាស្សាន់ បាន​វាយតម្លៃថា កម្មវិធីសិក្សា ReSkills នឹងរួមចំណែក​អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដឹកនាំ គ្រប់គ្រង ចំណេះដឹងទូទៅ និងបណ្តុះបណ្តាលគរុកោសល្យ៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com