ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
28, Jun 2023 , 5:20 pm        
រូបភាព
កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀត។
 
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ ភាគហ៊ុន មូលបត្រកម្មសិទ្ធិសាធារណៈ ហៅកាត់ IPO មានចំនួនជាង ១៩,៦០៦,៦០០ ភាគហ៊ុន ស្មើនឹង ៥,៨៨ ភាគរយនៃភាគហ៊ុន ក្រុមហ៊ុនសរុប ហើយតម្លៃIPOគឺ ២,០៨០ រៀល ឬ ០,៥១ដុល្លារ។ លោក បានបន្តថាចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានធ្វើបរិវិសកម្មមានចំនួនសរុប ៩.៩៦៦.១២៧  ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២.២៩៧ នាក់។
 


បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានសាខាសរុបចំនួន ១៦ ក្នុង​រាជធានីខេត្តក្រុង និងបណ្តាខេត្ត ក្នុងនោះមានសិស្សជាង ២០​ ម៉ឺននាក់, បុគ្គលិក ២,២៥២នាក់ និង មានអតីតសិស្សជាង ៥០,០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ ក្រុមហ៊ុនក៏គ្រោងបើកដំណើរការសាខាថ្មី សម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែម ទៀតក្នុងនោះ រួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម និងសាខាបាត់ដំបង៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com