ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្សានុសិស្ស ជាង៤៦០០នាក់ បានចូលរួមកម្មវិធីបង្ហាញនិងផ្តល់ព័ត៌មាន​អំពីសាកល​វិទ្យា​​ល័យឆ្នាំ២០២៣ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
29, Jun 2023 , 11:09 am        
រូបភាព
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធី Discovery រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៦-​២៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ ទទួលបាននូវបទពិសោធន៍​ដ៏​រីក​រាយ និងស្វែងយល់ពីជីវិត និងការសិក្សានៅសាកលវិទ្យាល័យ។ នៅក្នុងកម្មវិធី Discovery នេះ មានសិស្សានុសិស្ស​ជាង ៤ ៦០០ នាក់ ចូលរួម។

ក្នុងកម្មវិធីនេះ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យរបស់ សាកលវិទ្យាល័យ បាន​ស្វាគមន៍​ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយបានបង្កើតបរិយាកាស​ដ៏រំភើបរីករាយ ដែលបង្ហាញពីភាពជោគជ័យរបស់ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ កម្មវិធី Discovery បានបង្ហាញផងដែរអំពី ការរួមបញ្ចូលទាំងការបង្រៀន​ភាសាអង់គ្លេស​ដោយ​ឥតគិតថ្លៃ ការទទួលស្គាល់កម្មវិធីសិក្សាកម្រិតជាតិ និងអន្តរជាតិ ការផ្លាស់ប្តូរកម្មសិក្សា​អន្តរជាតិ ការស្រាវជ្រាវ និងលទ្ធផលប្រឡងចេញថ្នាក់ជាតិល្អបំផុត​នៅក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា។
  


សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្រ្តសុខាភិបាល (ទន្តវទន​សាស្រ្ត វេជ្ជសាស្ត្រ ឱសថសាស្រ្ត គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូច​ជា​ជំនាញវិទ្យាសាស្រ្តព័ត៌មានវិទ្យា វិទ្យាសាស្រ្តស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។ គួរ​បញ្ជាក់​ផងដែរ​ថាសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏មានឱសថស្ថាន និងមន្ទីរពេទ្យ​បង្រៀន​ជំនាញទន្តវទនសាស្រ្តធំជាងគេនៅព្រះរាជាណាចក្យកម្ពុជា។
 
សាស្រ្តាចារ្យ អ៊ាន ហ្វីនលេ នៃសាកលវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បាន​លើក​ឡើងថា៖ "យើងពិតជារំភើបក្នុងការរៀបចំកម្មវិធី Discovery នេះឡើង និងចែករំលែក​ព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ។ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិស​ទៅកាន់​សិស្សា​នុសិស្ស អោយបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិ​សាស្រ្ត​"។ លោកសាស្រ្តាចារ្យបន្ថែមថា ៖ "ព្រឹត្តិការណ៍នេះ​គឺមានសារសំខាន់​ក្នុងការ​ផ្តល់​ជា​​ព័ត៌មានដល់សិស្សវិទ្យាល័យ និងផ្តល់ឱ្យពួកគេនូវឱកាស និងការអប់រំ ដែលចាំបាច់​ដើម្បី​ឱ្យ​សិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត​"។​
  


បន្ថែមពីលើនេះទៀត ប្អូនៗសិស្សានុសិស្ស ​ក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ ​ជា​មួយ​នឹង​សកម្មភាពជាច្រើន ដែលមានដាក់តាំងបង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកល​វិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏មានបញ្ចូលនូវកម្មវិធី  ស្ទែម (STEM) ផងដែរ ដែលជំនាញនេះ​នឹង​នាំឱ្យ​និស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្តន៍ខ្ពស់។
កម្មវិធី Discovery គឺជាកម្មវិធីដើរតួយ៉ាងសំខាន់ ជាពិសេសសម្រាប់សិស្សានុសិស្ស សិក្សា​នៅ​​វិទ្យាល័យដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតនៅសាកលវិទ្យាល័យ និងត្រៀម​លក្ខណៈ​​សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងពេលខាងមុខ៕
 
(អត្ថបទពាណិជ្ជកម្ម)
 





© រក្សាសិទ្ធិដោយ thmeythmey.com