អន្តរជាតិ
បារាំង​ពង្រឹង​សន្តិសុខ​ក្រោយ​​ភាព​ចលាចល​បង្ក​ឡើង​ដោយ​ករណី​ប៉ូលិស​បាញ់​សម្លាប់​មនុស្ស​ម្នាក់
29, Jun 2023 , 5:29 pm        
រូបភាព
ប៉ូលិសឈរល្បាតទីតាំងដែលមានការបាញ់កាំភ្លើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២២
ប៉ូលិសឈរល្បាតទីតាំងដែលមានការបាញ់កាំភ្លើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២២
ដោយ: VOA
រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ដាក់​វត្តមាន​ប៉ូលិស​តឹងតែង​នៅ​ជុំវិញ​ទីក្រុង​ប៉ារីស​និង​ទីក្រុង​ធំៗ​ផ្សេង​ទៀត និង​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​បន្ទាប់ពី​មាន​អំពើ​ហិង្សា​កើតឡើង​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​អ្នក​បើក​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​អាយុ ១៧ ឆ្នាំ​ម្នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

 
មេធាវី​របស់​ជន​រងគ្រោះ​បាន​និយាយ​ថា ជន​រងគ្រោះ​ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ​ចរាចរណ៍។ រដ្ឋអាជ្ញា​ថា មន្ត្រី​ប៉ូលិស​ដែល​បាញ់​បុរស​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​បទ​សង្ស័យ​មនុស្ស​ឃាត។
 
វីដេអូ​នៃ​ហេតុការណ៍​នេះ​បាន​បង្ហាញ​ថា មន្ត្រី​ប៉ូលិស ២ នាក់​បាន​ឱន​ចូល​ក្នុង​កញ្ចក់​ទ្វារ​រថយន្ត​ខាង​អ្នក​បើក​នៃ​រថយន្ត​ពណ៌​លឿង​មួយ​គ្រឿង មុន​ពេល​ដែល​រថយន្ត​នោះ​បាន​បើក​ចេញ​ទៅ​ហើយ​នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​បាញ់​ចូល​តាម​កញ្ចក់​ទ្វារ​រថយន្ត​នោះ។
 
រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បារាំង​បាន​និយាយ​ថា មនុស្ស ៣១ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ប៉ូលិស ២៥ នាក់​បាន​រង​របួស និង​រថយន្ត ៤០ គ្រឿង​ត្រូវ​បាន​ដុត​កម្ទេច​នៅ​ក្នុង​ភាព​ចលាចល​កាល​ពី​យប់​មិញ​នៅ​ទូទាំង​ប្រទេស​បារាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com