ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ មេយប៊ែង ខេមបូឌា បង្ហាញប័ណ្ណឥណទាន Maybank 2 Cards ជាផ្លូវការ
30, Jun 2023 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) បុត្រសម្ព័ន្ធរបស់ធនាគារ Malayan Banking Berhad ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខមួយនៅក្នុងតំបន់ បានសហការជាមួយនឹង American Express® និង Visa នាំមកជូនជាផ្លូវការនូវប័ណ្ណឥណទាន Maybank 2 Cards។  នេះគឺជាប្រភេទប័ណ្ណឥណទានប្រភេទទ្វេប័ណ្ណ ដំបូងបង្អស់នៅកម្ពុជា និងជាប័ណ្ណឥណទានដំបូង ដែលបានបង្កើតដោយធនាគារ មេយប៊ែងនៅកម្ពុជាផងដែរ។

 
ប័ណ្ណឥណទានពីរ ដំបូងបង្អស់នៅកម្ពុជាដែលបង្ហាញអំពីអត្តសញ្ញាណខ្មែរ

ការសម្ពោធនេះ ក៏ជាការបើកទំព័រនូវសមិទ្ធិផលដ៏ជោគជ័យថ្មីរបស់ ធនាគារ មេយប៊ែង ក្នុងការនាំមកជូននូវ ប័ណ្ណឥណទាន American Express ដំបូងបំផុតមកប្រទេសកម្ពុជា ដែលជាប្រភេទប័ណ្ណដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកក្នុងការផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ និងឯកសិទ្ធិច្រើនបំផុតដល់អ្នកប្រើប្រាស់។
 
ការបង្ហាញខ្លួននេះ នឹងធ្វើឱ្យប័ណ្ណឥណទាន Maybank 2 Cards ក្លាយជាប័ណ្ណសម្រាប់ប្រតិបត្តិការទូទាត់ដំបូង និងពិសេសបំផុតនៅក្នុងប្រទេសកម្ពុជា ដោយអតិថិជននឹងទទួលបានប័ណ្ណឥណទានចំនួនពីរ បន្ទាប់ពីការស្នើសុំ។ ប័ណ្ណទាំងពីរនេះ នឹងមកជាមួយរបាយការណ៍គណនីតែមួយ ហើយលក្ខណៈពិសេសនេះដែរ នឹងអនុញ្ញាតិឲ្យម្ចាស់ប័ណ្ណចំណេញច្រើនពីការសន្សំពិន្ទុ ពីការចំណាយប្រចាំថ្ងៃរបស់ពួកគេ។
 
ប័ណ្ណឥណទាន Maybank 2 Cards មាន ២ ប្រភេទ សម្រាប់អតិថិជនជ្រើសរើស គឺប័ណ្ណឥណទានហ្គោល និងប័ណ្ណឥណទានផ្លាទីនីម។ ប័ណ្ណឥណទានប្រភេទហ្គោល នឹងត្រូវបានផ្តល់ជូនទាំងពីរប័ណ្ណគឺ ប័ណ្ណឥណទានអាមេរិកអ៊ិចប្រេស្សហ្គោល (Maybank American Express Gold Credit Card) ចំនួនមួយ និង ប័ណ្ណឥណទានវីសាហ្គោល (Maybank Visa Gold Credit Card) ចំនួនមួយ។ 
 
 
រីឯ ប័ណ្ណឥណទានប្រភេទផ្លាទីនីម នឹងត្រូវបានផ្តល់ជូវទាំងពីរប័ណ្ណដែរគឺ ប័ណ្ណឥណទានអាមេរិកអ៊ិចប្រេស្សផ្លាទីនីម (Maybank American Express Platinum Credit Card) ចំនួនមួយ និងប័ណ្ណឥណទានវីសាផ្លាទីនីម (Maybank Visa Platinum Credit Card) ចំនួនមួយ។
 
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា  បានលើកឡើងថា «អតិថិជនរបស់យើងដើរតួនាទីសំខាន់ជានិច្ច ហើយធនាគារ មេយប៊ែង តែងតែប្តេជ្ញាក្នុងការផ្តល់នូវដំណោះស្រាយលើផ្នែកធនាគារថ្មីៗ និងវិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អសម្រាប់អតិថិជននៅក្នុងប្រទេសរបស់យើង។»
 
លោក សោភ័ណ បានបន្ថែមថា «ការដាក់សម្ពោធជាផ្លូវការប័ណ្ណឥណទានដំបូងបង្អស់របស់ធនាគារ មេយប៊ែង នៅក្នុងប្រទេសកម្ពុជានេះផងដែរ គឺជាគោលជំហររបស់យើង ក្នុងការបង្កើននូវគុណតម្លៃ និងប្រសិទ្ធិភាព សម្រាប់អតិថិជនយើង ជាពិសេសអ្នកដែលនិយមនូវភាពងាយស្រួលក្នុងការទូទាត់ប្រាក់។ យើង នឹងបន្តប្រឹងប្រែង និងពង្រឹងការផ្តល់ជូនសេវារូបវន្តបុគ្គលអោយកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងតម្រូវការប្រចាំថ្ងៃរបស់អតិថិជនយើង ក៏ដូចជាការរឹតបន្តឹងលើសុវត្ថិភាពនៃប្រតិបត្តិការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។»
 
 
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុសហគមន៍ នៃសម្ព័ន្ធធនាគារ មេយប៊ែង Dato’ John Chong Eng Chuan បានថ្លែងថា «យើង មានកិត្តិយសក្នុងការប្រកាសជាផ្លូវការ នូវប័ណ្ណឥណទានដំបូងរបស់យើង ដែលជាប្រភេទប័ណ្ណពីរ ដែលត្រូវបានបង្កើតឡើង ដើម្បីភាពងាយស្រួលរបស់អតិថិជនកម្ពុជា រួមជាមួយនឹងអត្ថប្រយោជន៍ពិសេសជាច្រើនដែលរួមមាន កម្មវិធីសន្សំពិន្ទុ  TreatsPoints ឬ ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ។»
 
Dato John Chong បានបន្ថែម «ក្នុងនាមជាធនាគារឈានមុខមួយនៅក្នុងតំបន់ ធនាគារ មេយប៊ែង តែងតែបន្តពង្រឹងការយកចិត្តទុកដាក់លើអតិថិជនជាចម្បង និងផ្តល់ជូននូវផលិតផលព្រមទាំងសេវាកម្មនានាដែលបង្កើនគុណតម្លៃជាច្រើន សម្រាប់អតិថិជនរបស់ពួកយើង។ ស្របទៅនឹងបេសកកម្មរបស់ធនាគារយើង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ពួកយើងនឹងបន្តស្វែងរកឱកាសថ្មីៗ ដើម្បីឲ្យស្របទៅនឹងតម្រូវការ និងរបៀបរបបរស់នៅសម័យថ្មី ដោយផ្តល់ជូននូវគុណភាពសេវាកម្មឱ្យកាន់តែល្អថែមមួយកម្រិតទៀត។»
 
«បច្ចុប្បន្ននេះ វត្តមានរបស់យើងក្នុងវិស័យប្រតិបត្តិការទូទាត់ មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ ដែលក្នុងនោះក៏មានការរួមចំណែកពី វិស័យប័ណ្ណរបស់យើងដែលមានអ្នកប្រើប្រាស់សរុបជាង ១៨លាននាក់ នៅបណ្តាប្រទេស ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេ និងកម្ពុជា។ ជាមួយគ្នានេះដែរ ដើម្បីពង្រីកវិសាលភាពផ្នែកប័ណ្ណក្នុងតំបន់របស់យើង ពួកយើង បានកំណត់គោលដៅរបស់យើងត្រឹមចុងឆ្នាំនេះ គឺផ្តល់ជូនឱ្យបាននូវប័ណ្ណចំនួន ៥៥.០០០ប័ណ្ណ។ ពួកយើង ជឿជាក់យ៉ាងមុតមាំថា ការបង្ហាញវត្តមានរបស់ ប័ណ្ណឥណទាន Maybank 2 Cards គឺស្របទៅនឹងយុទ្ធសាស្រ្តរបស់ធនាគារ ក្នុងការបន្តកសាងមូលដ្ឋានគ្រឹះក្នុងតំបន់ និងជាកាតាលីករមួយក្នុងបង្កើនគុណតម្លៃសម្រាប់អតិថិជនរបស់យើង នៅតាមបណ្តាទីផ្សារនីមួយៗ។» នេះបើយោងតាមប្រសាសន៍ នាយកផ្នែកកាត នៃសម្ព័ន្ធធនាគារ មេយប៊ែង លោក B Ravintharan alakrishnan។
 
អត្ថប្រយោជន៍ចម្បងរបស់ប័ណ្ណ Maybank 2 Cards គឺអនុញ្ញាតឲ្យម្ចាស់ប័ណ្ណ អាចធ្វើការសន្សំពិន្ទុរហូតដល់ ១២ពិន្ទុ (‘TreatsPoints’) ឬ ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់១% រាល់ការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ បន្ថែមពីនេះទៀតនោះ អតិថិជនក៏នឹងទទួលបានឯកសិទ្ធិពិសេសនានា និងការបញ្ចុះតម្លៃពីបណ្តាដៃគូសហការដែលមានឈ្មោះល្បី ក្នុងនោះរួមមានការញ៉ាំអាហារ ការស្នាក់នៅសណ្ឋាគារ ដំណើរកម្សាន្ត និងការកម្សាន្តផ្សេងៗ ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ដែលរួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីជាដើម។
 
ពិន្ទុ TreatsPoints ដែលសន្សំបានអាចប្រើប្រាស់ដើម្បីប្ដូរយករង្វាន់ ជាសំបុត្រយន្តហោះ ពីកម្មវិធីAirMile ពីក្រុមហ៊ុនអាកាសចរធំៗមួយចំនួនដូចជា Enrich KrisFlyer និង Air Asia ជាដើម។ 
 
លើសពីនេះទៅទៀត ម្ចាស់ប័ណ្ណឥណទានផ្លាទីនីម នៃប័ណ្ណ Maybank 2 Cards ក៏អាចរីករាយ នឹងឯកសិទ្ធិពិសេសក្នុងការចូលប្រើប្រាស់សាលសម្រាក និងរង់ចាំនៅតាមអាកាសយានដ្ឋានទូទាំងពិភពលោក ជាង១.៣០០ទីតាំង ក៏ដូចជាបទពិសោធន៍អាកាសចរណ៍ ដែលផ្តល់ជូនតាមរយៈ Collinson’s Priority Pass ដែលជាក្រុមហ៊ុនផ្តល់បទពិសោធន៍អាកាសយានដ្ឋានឈានមុខគេមួយនៅលើពិភពលោក។ ម្ចាស់ប័ណ្ណប្រភេទផ្លាទីនីម នឹងទទួលបានអាទិភាព Priority Pass ចំនួន៦ដង ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ។
 
បន្ថែមពីលើនេះ ម្ចាស់ប័ណ្ណ ដែលជាអតិថិជន Premier របស់ធនាគារ មេយប៊ែង នឹងទទួលបានអាទិភាពនេះ រហូតដល់ទៅ ១២ដងក្នុងមួយឆ្នាំ។ អាទិភាព Priority Pass នេះផងដែរ ត្រូវបានជ្រើសរើសជាពិសេស ដោយសារតែបណ្តាញទីតាំងនៃបន្ទប់រង់ចាំនៅអាកាសយានដ្ឋានដ៏ច្រើននៅលើពិភពលោក ដែលនឹងផ្តល់ជាបទពិសោធន៍អាកាសចរណ៍ដ៏ល្អប្រសើរសម្រាប់អតិថិជនរបស់ពួកយើង។ បទពិសោធន៍ ដែលផ្តល់ជូនដោយ Priority Pass នេះ នឹងអនុញ្ញាតឲ្យម្ចាស់ប័ណ្ណទទួលអារម្មណ៍រីករាយ ផាសុខភាព និងបន្ធូរភាពតានតឹងមុនពេលហោះហើរ។
 
ការរចនាប័ណ្ណMaybank 2 Card នេះវិញ គឺយកតាមលំនាំនៃឆ្នូតរបស់សត្វខ្លា ដែលជានិមិត្តសញ្ញានៃភាពក្លាហាន អង់អាច និងភាពជាអ្នកដឹកនាំ ដែលទាំងនេះជាគុណតម្លៃដែលធនាគារ មេយប៊ែង តែងតែប្រកាន់ខ្ជាប់។ ការរចនានេះ ក៏ជាការរួមបញ្ចូលផងដែរជាមួយនឹងសូត្រមាសរបស់ខ្មែរ ដែលជាសញ្ញាណនៃភាពអស្ចារ្យ និងភាពឥតខ្ចោះនៃវាយនភ័ណ្ឌខ្មែរ ដែលត្រូវបានទទួលស្គាល់លើភាពល្អឯក និងប្រណិតភាពនៅទូទាំងពិភពលោក។ 
 
សូត្រមាសកម្ពុជា បានបង្ហាញដោយដៃរបស់ស្ត្រីតម្បាញ នៃកម្មវិធីស្ត្រី និងតម្បាញ។ គុណតម្លៃទាំងនេះនឹងធ្វើឲ្យ ម្ចាស់ប័ណ្ណ Maybank 2 Card ទទួលបាននូវបទពិសោធន៍គួរជាទីពេញចិត្តនៅពេលទូទាត់ប្រាក់ និងពេលធ្វើដំណើរជុំវិញពិភពលោក ខណៈដែលសោភ័ណភាពនៃប័ណ្ណនេះនឹងធ្វើឲ្យម្ចាស់ប័ណ្ណមានអារម្មណ៍កក់ក្តៅ ដូចបានផ្សាភ្ជាប់កាន់តែស្និទ្ធិស្នាលជាមួយនឹងអត្តសញ្ញាណខ្មែរយើង។
 
ប័ណ្ណឥណទាននីមួយៗ ពន្លេចចេញនូវលក្ខណៈពិសេសរៀងៗខ្លួន ហើយនៅពេលដែលប័ណ្ណទាំងពីរផ្គុំចូលគ្នា បង្កើតចេញនូវភាពស្រស់ស្អាតថែមមួយកម្រិតទៀតនៃរចនាបថសិល្បៈតម្បាញ ដែលជាភាពលេចធ្លោមួយនៃប័ណ្ណឥណទានទាំងពីរនេះ ដោយបង្ហាញនូវមោទកភាព និងឧត្តមភាពទាំគូ។
 
ដើម្បីរួមចំណែកគាំទ្រកម្មវិធីស្រ្តី និងតម្បាញរបស់ធនាគារ មេយប៊ែង ម្ចាស់ប័ណ្ណនឹងទទួលបានពិន្ទុ TreatsPoints បន្ថែម ឬក៏សាច់ប្រាក់ត្រឡប់ទៅវិញកាន់តែច្រើនពេលដែលពួកគេធ្វើការជាវផលិតផលតម្បាញដែលត្បាញដោយ អ្នកតម្បាញ និងដៃគូរបស់យើងគឺអង្គការ សូត្រពណ៌កម្ពុជា (Color Silk Cambodia) ។
 
អតិថិជនដែលចាប់អារម្មណ៍អាចដាក់ស្នើប័ណ្ណ Maybank 2 Cards នៅគ្រប់សាខាធនាគារ មេយប៊ែងទាំងអស់ទូទាំងប្រទេសឬក៏ចូលទៅកាន់ www.maybank2u.com.kh សម្រាប់ពត៌មានបន្ថែម។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com