ជាតិ
អត្ថបទពាណិជ្ជកម្ម
THACO AGRI កំពុងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងពង្រីកទីផ្សារនៅក្រៅប្រទេស
04, Jul 2023 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
“THACO AGRI ជាក្រុមហ៊ុនកសិកម្មខ្នាតធំមួយ កំពុងបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ហើយតាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនិងពង្រីកទីផ្សារផលិតផលកម្ពុជានៅក្រៅប្រទេសផងដែរ ។
 
 វិនិយោគលើផលិតកម្មកសិកម្មទ្រង់ទ្រាយធំដោយឈរលើមូលដ្ឋានសរីរាង្គ ការគ្រប់គ្រងតាមបែបឧស្សាហកម្ម ការប្រើប្រាស់យន្តការ ជីវបច្ចេកវិទ្យា និងឌីជីថលតាមដំណាក់កាលនីមួយៗសមស្រប។ THACO AGRI កំពុងបង្កើតតំបន់ផលិតកម្មចំនួន២នៅក្នុងខេត្តក្រចេះ និង ខេត្តរតនគិរី។ 
 


លោក ឡេ ថាហ្វាង ( Le Thanh Hoang) អគ្គនាយកក្រុមហ៊ុន THACO AGRI នៅស្រុកកូនមុំ ខេត្តរតនគិរី មានប្រសាសន៍ថា «ក្រុមហ៊ុនកំពុងផ្តោតលើការដាំចេក និងការចិញ្ចឹមគោ ដើម្បីនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា៖ ចិន កូរ៉េ ជប៉ុន...។ ក្រុមហ៊ុនមានតំបន់ ដាំដុះផ្លែឈើហូបផ្លែក្នុងខេត្តរតនគិរី ជាង ២៥០០០ ហិកតា និងមានគម្រោងពង្រីកការដាំដុះថែមទៀតដើម្បីបំពេញតម្រូវការអន្តរជាតិ។»
 
មកទល់នឹងពេលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង ៣ ឆ្នាំហើយ។ ក្រុមហ៊ុនក៏មានទំនួលខុសត្រូវសង្គមដោយចូលរួមលើកកម្ពស់សុខុមាលភាពរបស់កម្មករ និយោជិតរបស់ខ្លួន ដូចជាការផ្ដល់ការថែទាំសុខភាព ដល់បុគ្គលិក កម្មកររបស់ខ្លួន មានពេទ្យប្រចាំការនៅក្នុងក្រុមហ៊ុន បុគ្គលិកមានបញ្ហាសុខភាពធ្ងន់ធ្ងរមានរថយន្តសង្គ្រោះបន្ទាន់ដែលបញ្ជូនកម្មករ ទៅកាន់មន្ទីរពេទ្យធំៗបានទាន់ពេលវេលា។ ឥឡូវនេះសាខារបស់ក្រុមហ៊ុនមានតម្រូវការកម្មករជាច្រើន។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងជ្រើសរើសកម្មករជិត ៩ពាន់នាក់ ទៅបម្រើការងារនៅកសិដ្ឋានចេក រោងចក្រវេចខ្ចប់ចេក និងកសិដ្ឋានចិញ្ចឹមគោ។
 
ដោយមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្មរបស់កម្ពុជា ក្រុមហ៊ុន THACO AGRI បាននឹងកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ រោងចក្រវេចខ្ចប់ចេក។ល។ 
 
លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «វិស័យកសិកម្មកម្ពុជា បើយើងគិតពីប្រសិទ្ធនិងគុណភាពដី ឃើញថាកម្ពុជាមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលប្រឈមក្នុងវិស័យកសិកម្មបច្ចុប្បន្នគឺកត្តាបច្ចកទេស និងការទ្រទ្រង់ក្នុងវិស័យនេះដូចជាជី ថ្នាំសម្លាប់សត្វល្អិតជាដើម ។» 
 

 
លោកបន្តថា «ចំពោះការកែច្នៃទីផ្សារកសិកម្មកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដែរ  ហើយសម្រាប់ការចូលមកវិនិយោគរបស់ក្រុមហ៊ុនធំៗពីបរទេសនឹងជួយបង្កើតការងារមួយចំនួនដល់ពលរដ្ឋកម្ពុជា និងអាចស្រូបយកបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មពីបរទេស និងទទួលបានអត្ថប្រយោជន៍ពីការជួលដីថែមទៀតផង។»
 
បច្ចុប្បន្ននេះ ក្រុមហ៊ុន THACO AGRI មិនត្រឹមតែចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមដំណើរជាមួយរដ្ឋអំណាចតំបន់ដើម្បីជំរុញសកម្មភាពសង្គម លើកកម្ពស់ជីវភាពរស់នៅនិងសេវាកម្មជូនកម្មកររបស់ក្រុមហ៊ុនដូចជា៖ ផ្គត់ផ្គង់ទឹកភ្លើង អភិវឌ្ឍផ្លូវថ្នល់ សាលារៀន ផ្សារទំនើប បន្ទប់ពិនិត្យជម្ងឺបឋម ទឹកស្អាត ដោយឥតគិតថ្លៃ...។
 


 
យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍ ក្រុមហ៊ុន THACO AGRI នឹងបន្តវិនិយោគច្រើនថែមទៀតលើវិស័យកសិកម្មនៅតំបន់ភូមិភាគឦសាននេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍផលិតកម្មចេក ចិញ្ចឹមគោ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយហេតុនេះផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍សង្គមជាច្រើន៕
 




 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com