ជាតិ
ក្រសួងសាធារណការ ពង្រីកមណ្ឌលផ្ដល់សេវាសាធារណៈ​ដល់​៧ទីតាំង ​
30, Jun 2023 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ ត្រូវបានពង្រីកដល់​៧ទី​តាំង នៅ​តាមផ្សារទំនើប និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ​សៀមរាប និងខេត្តព្រះសីហនុ។ ​លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុង​ពិធី​សម្ពោធឱ្យ​ដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបអ៊ីអនមានជ័យ ដែលជាសាខាទី៧ នៅថ្ងៃទី២៩ ខែមិថុនា។



បើតាម លោក ហ៊ាង សុទ្ធាយុត្តិ មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារ​ទំនើប​អ៊ីអន៣ នេះ ​ នឹង​ធ្វើឱ្យទទួលសេវារបស់ពលរដ្ឋកាន់តែងាយស្រួល ​និងរហ័ស​​​។ ​មណ្ឌលផ្ដល់​សេវា​សា​ធារណៈ​​សាខាទី៧នេះ ​ មានផ្ដល់សេវាប្ដូរពន្យារ​បណ្ណបើកបរយាន្ត​យន្ត, ដាក់ពាក្យត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ,ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិ​យាន​ជំនិះ, បំពាក់​ឧបករណ៍ ETC លើយានយន្តនិងលតាបត្រអនុញ្ញាត​ទោចក្រក្រ​យាន​យន្ត ៥០០cc ឬ​២៧kw ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿនជាដើម»។ នេះបើតាមការរៀបរាប់​របស់​លោក ហ៊ាង សុទ្ធាយុត្តិ។
  


​សូមជម្រាប ​មណ្ឌលផ្ដល់សេវាសាធារណៈទាំង៧ទីតាំងរបស់ក្រសួងសាធារណការ ​មាន​នៅ​ផ្សារទំនើបអ៊ីអនទី១, ​ផ្សារទំនើបអ៊ីអនទី២​, ផ្សារទំនើបជីបម៉ុងណឺរ៉ូម៉ល, ​ទីស្ដី​ការ​ក្រ​សួង​​​សាធារណការ និងដឹកជញ្ជូន,​ ផ្សារទំនើប ហេរីថេក វ៉កនៅសៀមរាប, ​ផ្សារទំនើប ហ្វូរី ថែមឃែ្វរ ម៉ល ខេត្តព្រះសីហនុ និងនៅផ្សារទីនើបអ៊ីអនទី៣៕
 

Tag:
 សេវាសាធារណៈ
  ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com