ជាតិ
ភ្នំពេញមានរោងចក្រសហគ្រាស ជាង៩ពាន់កន្លែង ដែលផ្តល់ការងារដល់កម្មករ​​ជាង ៦៦​ម៉ឺន​​នាក់
30, Jun 2023 , 5:02 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្នុងជំនួបរវាង សម្តេច ហ៊ុន សែន ជាមួយ កម្មករ - ការរិនី  រូបភាពពី៖  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ front
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបរវាង សម្តេច ហ៊ុន សែន ជាមួយ កម្មករ - ការរិនី រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ front
ភ្នំពេញ៖ ​ក្នុងឆ្នាំ២០២៣ រាជធានីភ្នំពេញ ​មានរោងចក្រ សហគ្រាសចំនួន ៩ ៣១៤ កន្លែង ដែល​មាន​កម្មករនិយោជិត ជាង៦៦ម៉ឺននាក់ កំពុងបម្រើការងារ។ នេះបើតាមយោងតាម​របាយការណ៍ដែលអានដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ ​​ក្នុងពិធីជួបសំណេះសំណាលរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​កម្មករ និយោជិត​ នៅ​តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៨ មិថុនា។ ​

 
បើតាមលោក អ៊ិត សំហេង ក្នុងចំណោមនោះ ​រោង​ចក្រ​កាត់ដេរ មា​នជាង៧០០ និងដែលផ្តល់ការងារដល់កម្មករជិត៣៤ម៉ឺនាក់​។ ​រាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារនៅក្នុងពិធីនោះ៕
 
 
 
 

Tag:
 រោងចក្រ
  សហគ្រាស
  ភ្នំពេញ
  វាយនភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com