ជាតិ
អាជ្ញាធរជាតិអប្សរា ស្នើពលរដ្ឋដែលទៅបារាយទឹកថ្លា កុំចោលសំរាមផ្តេសផ្តាស
01, Jul 2023 , 9:40 am        
រូបភាព
ក្រុមការងារអាជ្ញាធរជាតិអប្សរានាំគ្នាចុះសម្អាត បរិវេណបាយរាយណ៍ធំ និងតំបន់អង្គរ  រូបភាពពីហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា
ក្រុមការងារអាជ្ញាធរជាតិអប្សរានាំគ្នាចុះសម្អាត បរិវេណបាយរាយណ៍ធំ និងតំបន់អង្គរ រូបភាពពីហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា
ដោយ៖ សុង សុធាវី 
 
សៀមរាប៖ តាមរយៈសារលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅបារាយទឹកថ្លា ឬបារាយខាងលិច ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដោយទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី និងតាមគុម្ពព្រៃជាដើម។  
 
អាជ្ញាធរជាតិអប្សរា បន្ថែមទៀតថា ថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ ដែលប្រើប្រាស់រួចត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការថែរក្សាបរិស្ថានបានស្អាតជានិច្ច។ អាជ្ញាធរជាតិអប្សរា បន្តថា ការលើកតម្លៃ តាមរយៈការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរជារឿងប្រសើរបំផុត។ 
 
អាជ្ញាធរជា​តិអប្សរា បន្ថែមថា លើកពាក្យស្លោកថា «ទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការរួមចំណែកថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ»៕ 
 

Tag:
 (វិស័យទេសចរណ៍ - វប្បធម៌
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com