ជាតិ
បោះឆ្នោត
ប្រធានបក្សខ្មែរឈប់ក្រ សន្យានាំអ្នកចូលនិវត្តន៍ ដើរលេងក្រៅប្រទេស បើឈ្នះឆ្នោត
01, Jul 2023 , 2:00 pm        
រូបភាព
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ
គណបក្សខ្មែរឈប់ក្រ បានចាប់ផ្តើមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១ ខែកក្កដា។ ក្រៅពីគោលនយោបាយផ្តល់វាយហ្វាយឥតគិតថ្លៃ(Free Wifi) គណបក្សខ្មែរឈប់ក្រ នឹងផ្តល់ថវិកាប្រចាំខែ ផ្តល់បណ្ណសុខភាព ជួយដល់ជនមានពិការភាព ចាស់ជរាកុមារ ស្រ្តីមានផ្ទៃពោះជាដើម។


 
 

យុវជន ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ នឹងមានកម្មវិធីមិនឱ្យប្រឡងធ្លាក់ទៀតឡើយ បើគណបក្សនេះឈ្នះសន្លឹកឆ្នោត។ គោលនយោបាយពិសេសមួយទៀត បក្សខ្មែរឈប់ក្រ នឹងនាំអ្នកចូលនិវត្តន៍ធ្វើទស្សនកិច្ចក្រៅប្រទេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com