ជាតិ
បោះឆ្នោត
ឃោសនារកសំឡេងឆ្នោត៖ គ.ជ.ប ស្នើឲ្យគ្រប់បក្សគោរពគោលការណ៍ ហើយអាជ្ញាធរគ្រប់ថ្នាក់កុំលម្អៀង
01, Jul 2023 , 4:00 pm        
រូបភាព
អ្នកគាំទ្រគណបក្សមួយ ចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សខ្លួន តាមដងផ្លូវ_ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
អ្នកគាំទ្រគណបក្សមួយ ចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សខ្លួន តាមដងផ្លូវ_ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 
 
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ហើយត្រូវជួយសម្របសម្រួលតាមទីកន្លែង និងតាមដងផ្លូវ ដើម្បីឲ្យគណបក្សនីមួយៗ អាចដង្ហែក្បួនឃោសនាដោយស្មើភាពគ្នា ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សេចក្តីអំពាវនាវនេះ ចេញដោយលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីចុងខែមិថុនា ឆ្នាំ២០២៣។



ជាមួយគ្នានេះ គ.ជ.ប ថែមទាំងអំពាវនាវឲ្យគ្រប់គណបក្ស និងអ្នកគាំទ្រគណបក្សនីមួយៗ គោរពតាមនីតិវិធី បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ ដែលមានចែងក្នុងច្បាប់ ដើម្បីឲ្យការឃោសនារកសំឡេងឆ្នោ ប្រព្រឹត្តទៅដោយសន្តិវិធី និងសុវត្ថិភាព។ គ.ជ.ប បង្ហាញក្តីសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណបក្សទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធ នឹងអនុវត្តតាមសេចក្តីអំពាវនាវនេះ។ 
 
គួរជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត មានរយៈពេល២១ថ្ងៃ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្ស១៨ ក្នុងសន្លឹកឆ្នោត៕ 
 

Tag:
 (ឃោសនាបោះឆ្នោត)
© រក្សាសិទ្ធិដោយ thmeythmey.com