ជាតិ
អគ្គិភ័យ សម្លាប់មនុស្ស៨នាក់ នៅក្លឹបកម្សាន្តកំពុងជួសជុល
02, Jul 2023 , 11:20 am        
រូបភាព
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនៅល្ងាច ថ្ងៃទី០១ ខែកក្កដា បន្តដល់យប់ម៉ោង៨៖៣០នាទី។ សមត្ថកិច្ច ​បាន​រក​ឃើញ​ជន​រង​គ្រោះ​៨​នាក់ ក្នុង​នោះ​មាន​ប្រុស​ចំនួន​៥​នាក់ ក្នុង​ស្រី​ចំនួន​៣​នាក់ ដែលជា​ជនជាតិ​ចិន៧នាក់ និង​​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ជា​អ្នកបកប្រែ​។

 
 
អតីតក្លឹបកម្សាន្ត ដែលកំពុងបិទទ្វារជួសជុល ត្រូវបានអគ្គីភ័យឆេះយ៉ាងខ្លាំង ដែលស្ថិតនៅផ្លូវ ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨៨ រថយន្ត ដែលស្មើរនឹង ៣៥២ ម៉ែត្រគូប។ 
 

បើតាម នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុនៃការកើតអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ថែមនៅឡើយ។ ទីតាំងនេះ ត្រូវបានបិទចោល និងកំពុងជួសជុល ប៉ុន្តែ អគារទុកចោលនេះ មានមនុស្សនៅជាន់ទី៤ទៅវិញ៕ 


 

Tag:
 (អគ្គិភ័យ
  ក្លឹបកម្សាន្ត)
© រក្សាសិទ្ធិដោយ thmeythmey.com