អន្តរជាតិ
ចិន រិះគន់​ហូឡង់ពាក់ព័ន្ធនឹងការ​រឹត​បន្តឹង​ការ​នាំ​ចេញ​​បន្ទះ​ឈីប​
02, Jul 2023 , 12:00 pm        
រូបភាព
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១ ខែកក្កដា បានជំរុញហូឡង់ឱ្យបញ្ឈប់ការអនុវត្តវិធានការដែលរារាំងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម​​បន្ទះ​ឈីបរវាងប្រទេសទាំងពីរ។ 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី១ ខែកក្កដា អំពាវនាវឱ្យហូឡង់បញ្ឈប់ការ​រារាំងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងឧស្សាហកម្មបន្ទះឈីប និងឈប់បំពានលើការគ្រប់គ្រងការនាំចេញ។


 
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីពីរដ្ឋាភិបាលហូឡង់បានប្រកាសពីការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះ​ឈីប​ទៅចិន ដែលស្របតាមវិធានការអាម៉េរិកក្នុងការរឹតបន្ដឹងការផ្គត់ផ្គង់គ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ដល់ចិន។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើវេបសាយរបស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនេះ​។ ក្រសួងនេះបញ្ជាក់ថា ចិនត្រូវបានបង្ខិតបង្ខំនឹងរងសម្ពាធដោយអាម៉េរិកដែលព្យាយាមបំបែកឧស្សាហកម្ម និងការបំបែកខ្សែច្រវាក់សិប្បនិម្មិតរបស់ពិភពលោក។ 
 
លើសពីនេះ ចិនជឿជាក់ថាការរឹតបន្តឹងទាំងនេះនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍនៃឧស្សាហកម្ម បន្ទះឈីបពិភពលោក៕
 

Tag:
 (ចិន
  ហូឡង់៌
© រក្សាសិទ្ធិដោយ thmeythmey.com