ជាតិ
ក្រសួងអប់រំ រៀបចំសន្និសីទ ដើម្បីចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលក្នុងវិស័យអប់រំ
02, Jul 2023 , 9:00 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន  និងកីឡា  ក្នុងសមន្និសីទ « អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្តន៍»  រូបភាពពី៖  ក្រសួងអប់រំ  យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសមន្និសីទ « អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្តន៍» រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ ៖ សន្និសីទមួយ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្ត » គឺជាការចែករំលែកចំណេះដឹង ទ្រឹស្តី ការសិក្សាស្រាវជ្រាវ បទពិសោធន៍អនុវត្តនជាក់ស្តែង និងឧត្តមានុវត្តដែលវាគ្មិនបានពិភាក្សា ព្រមទាំងអ្នកចូលរួមទាំងអស់បានចែករំលែក ក្នុងបំណងជួយពង្រឹងការអភិវឌ្ឍ និងការអនុវត្តរបៀបវារៈនានា ដែលមានក្នុងកម្មវិធីកំណែទម្រង់ការអប់រំគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ បានបង្ហោះព័ត៌មានអំពីសន្និសីទកាសែតនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។

 
 
សន្និសីទនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ដោយមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦  ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ហើយជាកិច្ចសហការរវាងក្រសួងអប់រំ ជាមួយអង្គការដៃគូអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្រោមគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព​វិស័យអប់រំ (CDPFIII)។
 

លោក ហង់ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន  និងកីឡា  ក្នុងសមន្និសីទ « អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្តន៍» និងសហការី   រូបភាពពី៖  ក្រសួងអប់រំ  យុវជន និងកីឡា

លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ បានចូលរួមបើកសន្និសីទនេះ ហើយពិធីបិទ និងចែកវិញ្ញាបនប័ត្រជូនសិក្ខាកាម ត្រូវធ្វើឡើងក្រោមធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com