ជាតិ
បោះឆ្នោត
ប្រធានបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់៖យុវជនជំនាន់ក្រោយ និយាយពិត ធ្វើពិត
03, Jul 2023 , 9:44 am        
រូបភាព
លោក ពេជ្រ ស្រស់ នៅលើក្បួនដង្ហែការឃោសនា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ រូបថត សែម ប្រាក់ដាវ
លោក ពេជ្រ ស្រស់ នៅលើក្បួនដង្ហែការឃោសនា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ រូបថត សែម ប្រាក់ដាវ
ដោយ ញឹក សំអូន និង សែម ប្រាក់ដាវ

គណបក្សយុវជនកម្ពុជា បានចាប់ផ្តើមហែក្បួនលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទីពីរនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ «យុវជនជំនាន់ក្រោយ និយាយពិត ធ្វើពិត»។ នេះជាការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្ស មកកាន់សារព័ត៌មានថ្មីៗ មុនពេលចាប់ផ្តើមក្បួនដង្ហែក្នុងរាជធានីភ្នំពេញ។
 
ប្រធានគណបក្សរូបនេះ បានលើកគោលនយោបាយចំនួន ៧ចំណុច ដើម្បីទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។ ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសន្យាដំឡើងប្រាក់ឈ្នួលជូនកម្មករ ប្រាក់បៀវត្សគ្រូបង្រៀន បញ្ចុះថ្លៃសាំង និងជីកសិកម្ម។
 
លោក ពេជ្រ ស្រស់ បានបន្ថែមថា នេះជាពេលវេលាដែលត្រូវព្យាបាលជំងឺសង្គមដែលកើតយូរមកហើយ តាមរយៈការបោះឆ្នោតជូនគណបក្សរបស់ដើម្បីទទួលបានកៅអីនៅរដ្ឋសភា។
 
គណបក្សយុវជនកម្ពុជា ស្ថិតនៅលេខរៀងទី១៦ ដោយបានដាក់បេក្ខជនឈរនៅគ្រប់រាជធានី-ខេត្ត។

 

© រក្សាសិទ្ធិដោយ thmeythmey.com