ជាតិ
បទសម្ភាសន៍
អ្នកនាង​ អ៊ូច សូដានី​ ប្រាប់គន្លឹះខ្លះៗក្នុងការនិពន្ធសៀវភៅសម្រាប់កុមារ
04, Jul 2023 , 8:00 am        
រូបភាព
ភ្នំពេញ​៖ អ្នក​នាង​ អ៊ូច សូដានី​ ​ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​សម្រាប់​កុមារ នៅអង្គការស៊ីប៉ា។ អ្នក​និពន្ធរូបនេះ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​​ស្វែង​យល់ពី​​​កម្រិត​អាយុ និងសង្កេត​ពីចិត្ត​សាស្ត្រ​របស់​​កុមារ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​​ចាំ​បាច់​បំ​ផុតសម្រាប់ខ្លួន ​ក្នុង​ការ​និពន្ធសៀវភៅដែលទាក់ទាញបានចំណាប់អារម្មណ៍របស់កុមារ។ ​​​ បើតាមអ្នកនាង អ៊ូច សូដានី​ អ្នកនិពន្ធ​ក៏​ត្រូវតែចែកឱ្យដាច់ពីគោលបំណងនៃសៀវភៅដែលខ្លួនសរសេរឡើងថា តើតាក់​តែង​ឡើង​សម្រាប់ឱ្យកុមារអានដោយខ្លួនឯង ឬសម្រាប់កុមារ​ដែ​ល​​ម្ដាយ​ឪពុក​ ឬ​មនុស្ស​ធំ​អាន​ឱ្យពួក​គេ​​ស្ដាប់​ដែរ​​។ ​សម្រាប់​អ្នក​នាង​ ដានី ដែល​​និពន្ធ​រឿង​សម្រាប់​កុមារ​ថ្នាក់​មត្តេយ្យ​ ថ្នាក់ទី៣ និង​កុមារ​ចាប់​ពី​អាយុ​១០​ឡើង​ ​ក្នុងនាមជាអ្នកនិពន្ធមួយរូប ការអាន និងស្វែង​យល់​ពី​គំនិត​របស់​អ្នក​និពន្ធ​ដទៃ​ទៀត​ ក៏ជារឿងមិនអាចរំលងបានដែរ។

 
ដើម្បី​ជ្រាប​ច្បាស់ សូម​អស់​លោកលោក​ស្រី អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានថ្មីៗ ជា​មួយ​អ្នក​នាង សូ ដានី ដូចតទៅ៖​​



Tag:
 អ៊ូច សូដានី​
  អំណាន​
  អប់រំ​
  និពន្ធ
  គម្រោង​
  សៀវភៅ​
 ​ កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com