ជាតិ
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
04, Jul 2023 , 10:12 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាម ព្រះរាជក្រម ដែលព្រះអង្គទ្រង់ឡាយព្រះហស្ថលេខា នៅថ្ងៃទី៤កក្កដានេះ។
 
ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ត ដោយសំឡេង១១១។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត។ បានន័យថា អ្នកមិនទៅបោះឆ្នោត និងមិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com