ជាតិ
អត្ថបទពាណិជ្ជកម្ម
​THACO AGRI ផ្តោតលើការធានាសុខុមាលភាពសង្គមនិងការកែលម្អគុណភាពនៃការថែទាំសុខភាពសម្រាប់កម្មករ​
10, Jul 2023 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការធានាសុខុមាលភាពសង្គម និងការលើកកម្ពស់គុណភាពនៃ​ការថែទាំសុខភាព​គឺជាគោលនយោបាយមូលដ្ឋានមួយដើម្បីធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថេរភាព និងយូរអង្វែងសម្រាប់កម្មករក្រុមហ៊ុនភាគហ៊ុនរួមកសិកម្ម Truong Hai (THACO AGRI)​នៅស្រុកស្នួលខេត្តក្រចេះ និងស្រុកកូនក្រមុំខេត្តរតនគីរី។​
 
នាពេលថ្មីៗនេះ ស្ថានភាពអន្តរជាតិមានភាពប្រែប្រួលដោយសារឥទ្ធិពលនៃជំងឺ COVID-19 សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដែលបានជះឥទ្ធិពលដល់ប្រទេសភាគច្រើនលើពិភពលោកហើយនៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច-សង្គម ​ផលិតកម្ម អាជីវកម្ម។
 


ការពិតនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលក្នុងនោះមាន​ការថយចុះគួរឱ្យកត់សម្គាល់នៃកម្លាំងផលិតកម្មរបស់សហគ្រាស (ជាពិសេសក្រុមហ៊ុន​វិនិយោគពីបរទេស) ដោយសារតម្រូវការអ្នកប្រើប្រាស់នៅក្នុងទីផ្សារធំៗ ​ធ្លាក់ចុះ​ រួមជាមួយនឹងតំលៃវត្ថុធាតុដើមកើនឡើង​​​ដែលបណ្តាលឱ្យមានការលំបាក និងបញ្ហាប្រឈមជា​ច្រើន​សម្រាប់ទាំងសហគ្រាស និងបុគ្គលិក កម្មករ។
ស្ថានភាពកាត់បន្ថយបុគ្គលិកមាននិន្នាការកើនឡើងចាប់ពីដើមឆ្នាំ ២០២៣មក បាននាំឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ការងារធ្វើ​ ឬត្រូវកាត់បន្ថយម៉ោងធ្វើការ (ទាំងបុគ្គលិក​ពេញ​សិទ្ធិនិងមិនពេញសិទ្ធិ)។ នៅក្នុងស្ថានភាពត្រូវ​ធ្លាក់ចូល​ទៅក្នុង​ស្ថាន​ភាព​គ្មាន​ការងារធ្វើ​ភ្លាមៗដោយសារតែការលំបាកពីសហគ្រាស(ខុសពីដោយសារជំងឺ គ្រោះថ្នាក់ការងារ។​ ពលករនឹងប្រឈមមុខនឹងបញ្ហាជាច្រើន​។


ប៉ុន្តែ មានចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលនយោបាយវិនិយោគអាជីវកម្មប្រ​កប​ដោយ​ប្រសិទ្ធ​ភាព ក្រុមហ៊ុន THACO AGRI កំពុងដោះស្រាយការលំបាកសម្រាប់កម្មករនិយោជិត​នានា​ដែលបាត់បង់ការងារ បង្កើតការងារថ្មីដោយមាន​ការធានា​ធ្វើ​ក្នុង​រយៈពេលវែង​​និងបានទទួលសេវាកម្មសុខុមាលភាពសង្គមជាច្រើនទៀត។
 
អ្នកស្រី ហួន ចន្ធី​ មកពីខេត្តព្រៃវែង ​ដែលធ្វើការ​នៅក្នុ​ងចំការ​ចេក​នៃក្រុមហ៊ុន​ THACO AGRI ក្នុងស្រុក​ស្នួល​ រយៈ​ពេល​ជា​ង​កន្លះ​ឆ្នាំម​កនេះ បាន​ឱ្យ​ដឹង​ថា​ «ការងារ​នៅក្នុ​ងចំការ​នេះ​គឺមិនមានភាពពិបាក​នោះទេស​ម្រាប់​អ្នក​ស្រី ក៏ដូចជា​កម្មករ​ដទៃ​ទៀត​ ជាក់ស្ដែង​ការងារ​ដែល​កំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជា​ដកស្មៅ ដាំ​ស្មៅ សម្រាប់គោ​ និង​ការងារ​កសិកម្ម​ផ្សេងៗទៀត»។


អ្នកស្រីបន្តថា «ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco Agri ក៏ទទួលបាននូវការស្នាក់នៅដោយឥតគិតថ្លៃពោលគឺក្រុមហ៊ុនមានផ្ដល់ផ្ទះស្នាក់សម្រាប់កម្មករទាំងអស់ ទឹក ភ្លើងក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មានគឺខាងក្រុមហ៊ុនជាអ្នកចំណាយ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់ក៏ក្រុមហ៊ុនផ្ដល់ការថែទាំដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ ឬក៏កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លៃផងដែរ។»
អ្នកស្រី​ សែម ចន្នី ​មកពីស្រុកឈូក​ខេត្តកំពត និង​បានមកធ្វើការនៅក្នុង​ចំការ​របស់ក្រុមហ៊ុន ​Thaco Agri រយៈពេល​ជាង​ ២ឆ្នាំមកហើយ​នោះក៏បាននិយាយថា «គាត់​ស្រលាញ់​ពេញចិត្ត​នឹង​ការងា​រនៅក្នុង​ចំការ​នេះណាស់ ហើ​យ​គាត់​ទំនង​ជាត្រូវ​ធ្វើការ​នៅក្នុ​ងក្រុមហ៊ុននេះ យូរ​បន្តទៀត ពីព្រោះ​ថា​ក្រុមហ៊ុនបានផ្ដល់​នូវអត្ថ​ប្រយោ​ជ​ន៍​​ជា​ច្រើន​​ដល់​រូប​គាត់ និងកម្មករ​ផ្សងទៀត»។ 
 


អ្នកស្រី​បានមកធ្វើការ​នៅក្នុ​ងចំការ​នេះពីរ​នាក់កូនស្រី​ និងទទួល​បានប្រាក់ខែសមរម្យដោយក្នុង​ម្នាក់អាច​ទទួលបាន​ប្រាក់ខែ​ជាធម្យម​ជាង​២០០ដុល្លារអាមេរិក និងមានប្រាក់​ដំណាច់​ឆ្នាំបន្ថែមផងដែរ។ អ្នកស្រីនិយាយថា «ខ្ញុំស្រលាញ់ក្រុមហ៊ុននេះខ្ញុំ​នឹង​បន្តធ្វើការ​ជាមួយក្រុមហ៊ុន​យូរ​អង្វែងតទៀត ហើយខ្ញុំក៏សូមផ្ដាំ​ផ្ញើចំពោះ​អ្នកដែលមិនមានការងារធ្វើ​អាចមក​ធ្វើការ​នៅក្នុង​ចំការរបស់ក្រុមហ៊ុន​Thaco ពីព្រោះក្រុមហ៊ុនមានផ្ដល់​អត្ថប្រយោជន៍ជាច្រើនក្រៅពីប្រាក់​កម្រៃប្រចាំថ្ងៃ​» ។
លោក​ Trinh Tuan Kien អគ្គនាយករងប្រតិបត្តិ​នៃក្រុមហ៊ុន ​Thaco Agri​ ប្រចាំស្រុកស្នួល​បាន​ឱ្យដឹងថា​ «រហូតមកដល់ពេលនេះ ក្រុមហ៊ុន​បានចាប់ផ្ដើមដំណើរកា​ររយៈពេល​ប្រមាណ ៣ឆ្នាំ​ ប៉ុន្តែក្រុមហ៊ុន​មាន​បុគ្គលិ​ក​​ប្រមាណ៣ពាន់​នាក់ ដោយបុគ្គលិក​ទាំងអស់​ត្រូវ​បានក្រុមហ៊ុនផ្ដល់កន្លែង​ស្នាក់​នៅ ការថែទាំ​សុខ​ភាព​ ហើយសម្រាប់​បុគ្គលិក​កម្ម​ករ​នៅក្នុងក្រុមហ៊ុន​ដែលមានកូនៗចូលដល់អាយុចូលរៀន ក៏ក្រុមហ៊ុន​បានបង្កើត​សាលា​រៀន​នៅក្នុងចំការ​ហើយផ្ដល់ការ​អប់រំ​ដល់កូនៗរបស់កម្មករ​ មិនគិត​ថ្លៃផងដែរ»។ 
 


លោក​បន្តថា «សព្វថ្ងៃនេះក្រុមហ៊ុនក៏កំពុងខ្វះកម្មករ​រាប់ពាន់​នាក់​សម្រាប់ចូលធ្វើការ​នៅក្នុងចំការ​របស់​ក្រុម​ហ៊ុន​ នៅស្រុក​ស្នួល​ខេត្តក្រចេះ។ ក្រៅពី​ក្នុងស្រុកស្នួល​ខេត្តក្រចេះ ក្រុមហ៊ុន​ក៏មាន​ចំការ​នៅខេត្ត​ផ្សេង​​ទៀត​​និងមានកម្មករ​រាប់ពាន់​នាក់​ផងដែរ ហើយក្រុមហ៊ុនក៏បានរួម​ចំណែក​ក្នុងការអភិវឌ្ឍ​ហេដ្ឋា​រច​នាស​ម្ព័ន្ធ​ក្នុងមូលដ្ឋាន រួមចំណែកជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងកា​រសាងសង់សាលារៀន មន្ទីរពេទ្យ និង​វត្ត​​អារាម​ជា​ដើ​ម ។​
 
លោកថា​ «ថ្វីត្បិតតែក្រុមហ៊ុនជាក្រុមហ៊ុនបរទេស​ ប៉ុន្តែខ្ញុំមិនមែន​វិនិយោគ​ដើម្បីរកប្រាក់ចំនេញ​ប៉ុណ្ណោះទេ​ តែខ្ញុំក៏បានធ្វើការ​ងារ​សង្គមផងដែរ ពីព្រោះក្រុមហ៊ុនមានពាក្យស្លោក​មួយថា ការងារ​ក្រុមហ៊ុន​មិនមែនក្នុងរយៈពេលខ្លីទេ គឺត្រូវ​ធ្វើការ​ងារ​ក្នុងរយៈ​ពេលយូរអង្វែង ដូច្នេះហើយ​ក្រុមហ៊ុនត្រូវរួម​សុខរួម​ទុក្ខ​ជាមួយប្រជាជនកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុនបានចែករំលែក​អត្ថប្រយោជន៍ដល់​កម្មករ​ក្នុង​ក្រុមហ៊ុន​របស់​យើង​»។ 
 
(អត្ថបទពាណិជ្ជកម្ម)
 



© រក្សាសិទ្ធិដោយ thmeythmey.com