អន្តរជាតិ
G20 បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយឥន្ទនៈហ្វូស៊ីល ទោះកំពុងប្រឈម នឹងបញ្ហាប្រែប្រួលធម្មជាតិខ្លាំងក្ដី
23, Jul 2023 , 9:29 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០  (G20) នាថ្ងៃទី២២ ខែកក្កដា នៅឥណ្ឌា បរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើការកាត់បន្ថយឥន្ធនៈហ្វូស៊ីលបន្ទាប់ពីការជំទាស់ពីប្រទេសសមាជិកមួយចំនួន។

 
សមាជិក G20 រួមគ្នាមានចំនួនច្រើនជាងបីភាគបួននៃការបំភាយឧស្ម័នសកលលោក និង ផលិតផលក្នុងស្រុកសរុប ដូច្នេះកិច្ចខិតខំប្រមូលផ្តុំដោយប្លុកមួយនេះដើម្បីកាត់បន្ថយការ បំភាញឧស្ម័នកាបូនិកគឺមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញអាកាស ធាតុជាសកល។
 
ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នារួមទាំងការបង្កើនសមត្ថភាពថាមពលកកើតឡើង វិញបីដងដែលគ្រោងទុកនៅឆ្នាំ ២០៣០ ពាំនាំឱ្យមន្ត្រីបានចេញសេចក្តីថ្លែងការណ៍អំពី លទ្ធផលនិងសេចក្តីសង្ខេបជាប្រធានជំនួសឱ្យសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ៤ ថ្ងៃរបស់ពួកគេនៅទីក្រុង Panaji រដ្ឋធានីនៃរដ្ឋឆ្នេរសមុទ្រ Goa ប្រទេស ឥណ្ឌា។
 
«យើងមានកិច្ចព្រមព្រៀងពេញលេញមួយលើកថាខណ្ឌចំនួន ២២ ក្នុងចំណោមកថាខណ្ឌ ចំនួន ២៩ ហើយកថាខណ្ឌចំនួន ៧ បង្កើតជាសេចក្តីសង្ខេបរបស់ប្រធាន»។ រដ្ឋមន្ត្រីថាម ពលឥណ្ឌាលោក RK Singh បានលើកឡើងបែបនេះ។ សេចក្តីថ្លែងការណ៍រួមមួយត្រូវ បានសម្រេចជាផ្លូវការនៅពេលដែលមានកិច្ចព្រមព្រៀងពេញលេញរវាងប្រទេសជាសមាជិកលើបញ្ហាទាំងអស់។
 
ឯកសារនោះជំរុញឱ្យបណ្តាប្រទេសអភិវឌ្ឍផ្តល់លើគោលដៅនៃការប្រមូលថវិការួមគ្នាចំនួន ១០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់សកម្មភាពអាកាសធាតុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥។ ឯការពណ៌នាអំពីសង្គ្រាមនៅអ៊ុយក្រែនបានលុបចោល។
 
សេចក្តីព្រាងច្បាប់មួយកាលពីល្ងាចថ្ងៃទី២១ ខែកក្កដាដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារ ព័ត៌មាន Reuters សម្គាល់ថា៖ «សារសំខាន់នៃការខិតខំឆ្ពោះទៅរកដំណាក់កាលធ្លាក់ចុះ នៃឥន្ធនៈហ្វូស៊ីលដែលមិនមានការថយចុះស្របតាមកាលៈទេសៈជាតិផ្សេងៗគ្នាត្រូវបាន សង្កត់ធ្ងន់»។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ប្រធានដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃទី២២ខែកក្កដារួមបញ្ចូលការព្រួយបារម្ភពីប្រទេសសមាជិកមួយចំនួនដែល មិនមានវត្តមាននៅក្នុងសេចក្តីព្រាងដោយនិយាយថា ប្រទេសផ្សេងទៀតមានទស្សនៈផ្សេងគ្នា លើបញ្ហាមួយនេះ។
 
អារ៉ាប៊ីសាអូឌីត រុស្សី ចិន អាហ្រ្វិកខាងត្បូង និងឥណ្ឌូណេស៊ី ត្រូវបានរាយការណ៍ថាប្រឆាំង នឹងគោលដៅនៃការបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងក្នុងទសវត្សរ៍នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com