កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ គ្រូហ្វីលីពីនថាចង់ប្រកួតទល់ម្ចាស់ផ្ទះនូវែលសេឡង់ ដែលមានអ្នកទស្សនាច្រើន
25, Jul 2023 , 9:29 am        
រូបភាព
លោក Alen Stajcic គ្រូបង្វឹកក្រុមជម្រើសជាតិនារីហ្វីលីពីននិយាយថា ជាពេលវេលាក្តោបក្តាប់ឱកាសល្អបំផុតក្នុងការបង្ហាញសមត្ថភាព ពេលប្រកួតទល់ក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ក្នុងព្រឹត្តិការណ៍ Women’s World Cup នៅថ្ងៃទី២៥ ខែកក្កដា ដែលមានអ្នកគាំទ្រច្រើន។



«ជាវប្បធម៍ ក្រុមម្ចាស់ផ្ទះឬក៏ប្រទេសម្ចាស់ផ្ទះនៅក្នុងការប្រកួតនោះគឺតែងតែមានលទ្ធភាពនាំមុខ។ ពិតណាស់ យើងមិនមែនប្រកួតទល់មនុស្សប្រមាណជាង ២៥,០០០នាក់ យើងគ្រាន់តែប្រកួតទល់នឹងកីឡាករតែ ១១នាក់ប៉ុណ្ណោះ។ ស្ទើរតែនៅចុងម្ខាងនៃភាពខុសគ្នានៃវិស័យបាល់ទាត់ តែអ្នកត្រូវទទួលយកវា វាជាឱកាសដ៏អស្ចារ្យក្នុងការបង្ហាញសមត្ថភាព និងការរៀនសូត្រសម្រាប់បាល់ទាត់របស់យើង ប្រទេសយើង ក្រុមយើង និងសម្រាប់នូវែលសេឡង់ផ្ទាល់ផងដែរ។»។ លោក Stajcic បានលើកឡើងបែបនេះមុនការប្រកួតទល់ម្ចាស់ផ្ទះនូវែលសេឡង់មកដល់។
  


ក្រុមម្ចាស់ផ្ទះនូវែលសេឡង់ មានលំដាប់ថ្នាក់លេខ ២៦ កម្រិតពិភពលោក ហើយការប្រកួតនៅថ្ងៃទី២៥ ខែកក្កដា ក្នុងកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland ត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រមកទស្សនាប្រមាណ ៤២,១៣៧នាក់។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង ២ដង ច្រើនជាងកំណត់ត្រាចាស់ដែលក្រុមនារីនូវែលសេឡង់បានប្រកួតនាថ្ងៃបើកឆាកយកឈ្នះលើន័រវែសលទ្ធផល ១-០ កាលពីសប្តាហ៍មុន។
 
ចំណែកហ្វីលីពីនមានកម្រិតពិភពលោកលេខ ៤៦ បានចាប់ផ្តើមការប្រកួតថ្ងៃបើកឆាករបស់ពួកគេដោយរងបរាជ័យក្រោមថ្វីជើងស្វ៊ីសដោយលទ្ធផល ២-០។ ហ្វីលីពីនជាក្រុមមួយក្នុងចំណោម ៨ក្រុម ដែលបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ដែលជាការប្រកួតដែលបង្កើនចំនួនក្រុមដល់ ៣២ លើកដំបូង។
  


បើទោះជាការបង្ហាញខ្លួនលើកដំបូងក៏ដោយក្តី ប៉ុន្តែក្រុមកីឡាការិនីរបស់លោក Stajcic គឺពោរពេញដោយភាពចម្រុះក្នុងក្រោម ដោយកីឡាការិនីខ្សែបម្រើ Anicka Castaneda គឺជាកីឡាការិនីដ៏មានសមត្ថភាពបំផុតមួយក្នុងចំណោមកីឡាការិនីទាំង ២៣រូប។
 
កីឡាការិនី ១៨នាក់ផ្សេងទៀតសុទ្ធសឹងតែមកពីអាម៉េរិក ២រូបមកពីន័រវែស និង ២រូបផ្សេងទៀតម្នាក់មកពីកាណាដា និងអូស្ត្រាលី។ កីឡាការិនីចំនួន ១៥រូប ដែលបានចូលលេងទល់ស្វ៊ីស និងកីឡាការិនី Katrina Guillou ដែលមានគ្រាប់បាល់ស៊ុតចូលក្រុមស្វ៊ីស តែជាបាល់ Offside សុទ្ធសឹងតែមានបទពិសោធន៍បាល់ទាត់ពីសមាគមអត្តពលិកជាតិរបស់អាម៉េរិក (NCAA) ក្របខណ្ឌ Division 1៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com