FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ក្រុមអាស៊ី ហ្វីលីពីន ឈ្នះម្ចាស់ផ្ទះនូវែលសេឡង់ ១-០
25, Jul 2023 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានយកឈ្នះក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ១-០ ក្នុងការប្រកួត FIFA Women's World Cup ឆ្នាំ២០២៣ វគ្គសន្សំពិន្ទុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា។


កីឡាការិនី Sarina Bolden ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដោយតែតបញ្ចូលទីនៅនាទី២៤ ដើម្បីជួយហ្វីលីពីនទទួលបាន៣ពិន្ទុដំបូងក្នុងពូល A នាជំនួបលើកទី២ទល់ម្ចាស់ផ្ទះនូវែលសេឡង់នៅកីឡដ្ឋាន Wellington Regional ។ ហ្វីលីពីន រងបរាជ័យនៅជំនួបបើកឆាកក្រោមថ្វីជើងស្វ៊ីសក្នុងលទ្ធផល ២-០ ស្របពេលម្ចាស់ផ្ទះនូវែលសេឡង់ ឈ្នះន័រវែស ១-០ នៅជំនួបដំបូង។

ឆ្លងកាត់ការប្រកួត២លើក នូវេលសេឡង់ស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងពូល A ឯហ្វីលីពីននៅលេខ៣ មាន៣ពិន្ទុដូចគ្នា។ ស៊្វីសដែលទើបប្រកួត១លើកមាន៣ពិន្ទុ ឈរកំពូលតារាង ស្របពេលន័រវែសនៅបាតតារាងមិនទាន់មានពិន្ទុរាប់នៅឡើង។

ជំនួបបន្ទាប់ នៅវេលាម៉ោង៣រសៀលនេះ [ម៉ោងនៅកម្ពុជា] ស៊្វីសត្រូវជួបន័រវែស សម្រាប់ជំនួបទី២រៀងខ្លួន។

ការប្រកួតចុងក្រោយហ្វីលីន ត្រូវប៉ះន័រវែស នៅថ្ងៃទី៣០ ខែកក្កដា៕


© រក្សាសិទ្ធិដោយ thmeythmey.com