កីឡាអន្តរជាតិ
អន្តរជាតិ
Sabitzer ដែលធ្លាប់ Man Utd ខ្ចី ផ្លាស់ពី Bayern Munich ទៅ Dortmund
25, Jul 2023 , 5:59 pm        
រូបភាព
ខ្សែបម្រើសញ្ជាតិអូទ្រីស Marcel Sabitzer ផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Borussia Dortmund ជាមួយកុងត្រារយៈពេល ៤ឆ្នាំ ដោយផ្ទេរពីក្រុម Bayern Munich។ នេះបើតាមក្លិបលេខ ២ ក្នុងក្របខណ្ឌ Bundesliga រដូវកាលមុន បានប្រកាសថ្ងៃទី២៤ ខែកក្កដា។



ក្លិប​ Dortmund បានមិនបង្ហាញនូវតម្លៃនៃការផ្ទេរឡើយ តែបើតាមប្រពន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ បានរាយការណ៍ថាកីឡាករវ័យ ២៩ឆ្នាំ ចុះកិច្ចសន្យាជាមួយនឹង Dortmund ជាមួយតម្លៃប្រមាណ ១៩លានអឺរ៉ូ (២១,០៥លានដុល្លារ)។
  


អនុប្រធានក្រុមជម្រើសជាតិអូទ្រីស ​Sabitzer បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិចំនួន ៧១លើក បានផ្លាស់ទៅចូលរួមក្លិប Bayern Munich ក្នុងឆ្នាំ ២០២១ ក្រោយផ្លាស់ពីក្រុម RB Leipzig ឆ្នាំ ២០២១។ មុនពេលពាក់កណ្តាលរដូវកាល ២០២២-២៣ ​Sabitzer បានផ្លាស់ទៅកាន់ក្របខណ្ឌ Premier League ក្លិប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីខែកុម្ភៈ។ 
 
ផ្លាស់ទៅកាន់ Dortmund ខ្សែបម្រើ Sabitzer បាននិយាយដូច្នេះថា ៖ «ខ្ញុំមិនអាចរង់ចាំបានឡើយក្នុងការចូលរួមជាមួយនឹងក្រុម និងពាក់អាវក្រុម BVB។ ការជជែកជាមួយនឹងអ្នកចាត់ការ Dortmund គឺពិតជាល្អហើយបង្ហាញខ្ញុំអំពីបំណងរបស់ក្លិបចង់បាននាប៉ុន្មានឆ្នាំខាងមុខបន្ថែមទៀត។»។
 
នៅ Bayern Munich ខ្សែបម្រើវ័យ ២៩ឆ្នាំ រកបានគ្រាប់បាល់តែ ១គ្រាប់ ក៏ដូចជាការបញ្ជូនទៅមិត្តរួមក្រុម ១លើកប៉ុណ្ណោះពីការបង្ហាញខ្លួនលេង ៥៤ប្រកួត។​ ចំណែកនៅក្លិប Man United កីឡាកររូបនេះ រកបានគ្រាប់បាល់ចំនួន ៣គ្រាប់ និងបញ្ជូនបាល់ ១លើក ពីការបង្ហាញខ្លួន ១៨ប្រកួត។
 
យ៉ាងណាក្រោយផ្លាស់ទៅកាន់ Bayern រូបគេបង្ហាញខ្លួនបានច្រើនប្រកួតមុនពេលលោក Thomas Tuchel ចូលមកដឹកនាំក្រុម។ នៅពេលលោក Tuchel បានមកដឹកនាំក្លិប ខ្សែបម្រើរូបនេះហាក់បាត់បង់ចំណាប់អារម្មណ៍ពីសំណាក់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ហើយអនុញ្ញាតឱ្យរូបគេខ្ចីជើងទៅក្លិប Man United មុនពេលលក់ចេញទៅ Dortmund ៕
 

Tag:
 Marcel Sabitzer
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com