FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារបាល់ទាត់ បរាជ័យប្តឹងឧទ្ធរណ៍ប្រឆាំងច្បាប់ថ្មីរបស់ FIFA ដែលកំណត់លើការផ្ទេរកីឡាករ
25, Jul 2023 , 7:09 pm        
រូបភាព
​សមាគមភ្នាក់ងារកីឡាករបាល់ទាត់អាជីព បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ទប់ស្តាត់បទប្បញ្ញត្តិថ្មីរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលកំណត់លើគោលការផ្ទេរកីឡាកររបស់ពួកគេ។ បណ្តឹងទ្ធរណ៍របស់ភ្នាក់ងារ ធ្វើឡើងបន្ទាប់ពីតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានសម្រេចចិត្តគាំទ្រ ច្បាប់ថ្មីរបស់ FIFA នៅថ្ងៃទី២៤ ខែកក្កដា។ ច្បាប់ថ្មី ក៏តម្រូវឱ្យមានការប្រឡងដើម្បីទទួលបានអាជ្ញាប័ណ្ណក្លាយជាភ្នាក់ងារអាជីព។



​សមាគមភ្នាក់ងារបាល់ទាត់អាជីព (PROFAA) ដែលមានមូលដ្ឋាននៅទីក្រុង Zurich បានដាក់សំណើរប្តឹងឧទ្ធរណ៍ទៅកាន់ CAS តុលាការកំពូលរបស់កីឡា ក្នុងប្រទេសស្វ៊ីស បន្ទាប់ពី FIFA បានបង្ហាញនូវទម្រង់ច្បាប់ថ្មីនៃដំណើរការផ្ទេរកីឡាករក្នុងខែមករា។ ច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា។
 
PROFAA បានអះអាងថាបទប្បញ្ញត្តិថ្មីនឹងប៉ះពាល់ដល់ការប្រកួតប្រជែង និងច្បាប់របស់សហភាពអឺរ៉ុបបានច្រានចោលទាំងស្រុង ហើយក្រុមទីភ្នាក់ងារបាល់ទាត់មានការខកចិត្តខ្លាំងចំពោះការសម្រេចចិត្តរបស់ FIFA។
 
«PROFFA នឹងពិនិត្យដោយប្រុងប្រយ័ត្ននូវសេចក្តីសម្រេចមុននឹងសម្រេចចិត្តជាជំហានបន្ទាប់ ហើយនឹងបន្តគាំទ្ររាល់វិវាធប្រឆាំង នឹងបទប្បញ្ញត្តិទាំង ជាពិសេសការដាក់ចេញនូវកម្រៃជើងសារ។»។ នេះបើតាមការលើកឡើងរបស់ក្រុមភ្នាក់ងារបាល់ទាត់។
 
បទប្បញ្ញត្តិថ្មីរបស់ FIFA ទៀតសោត ចង់កំណត់នូវតម្លៃជើងសាររបស់ទីភ្នាក់ងារឱ្យនៅត្រឹមបរិមាណ ៣ភាគរយពីតម្លៃនៃការផ្ទេរនានា ដែលមានតម្លៃលើស ២សែនដុល្លារ ហើយភ្នាក់ងារនឹងទទួលបាន ៥ភាគរយ បើតម្លៃផ្ទេរក្រោម ២សែនដុល្លារ។ ភ្នាក់ងារនឹងទទួលបានតម្លៃជើងសារប្រមាណ ១០ភាគរយ លើប្រាក់ចំណូលនៅពេលដែលភ្នាក់ងារធ្វើសកម្មភាពសម្រាប់ក្លិបដែលបានលក់កីឡាករនោះ។
 
យ៉ាងណា ច្បាប់ថ្មីនោះគឺទាមទារឱ្យភ្នាក់ងារត្រូវមានអាជ្ញាប័ណ្ណ ដោយពួកគេត្រូវតែជាប់ការប្រឡងយកអាជ្ញាប័ណ្ណថ្មីចាប់ពីថ្ងៃទី១ ខែសីហា។ កាលពីខែមេសា ភ្នាក់ងារបាល់ទាត់បានទៅប្រឡងដើម្បីទទួលយកសញ្ញាប័ត្រថ្មី ដោយចំណោមបេក្ខជន ៣,៨០០នាក់ មានតែ ៥២ភាគរយប៉ុណ្ណោះដែលទទួលបានសញ្ញាប័ត្រដែលត្រូវការដើម្បីប្រឡង់ទទួលអាជ្ញាប័ណ្ណ។
 
​ការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀតរួមមាន ការហាមឃាត់ភ្នាក់ងារដែលតំណាងច្រើននាក់ ដើម្បីជៀសវាងប៉ះទង្គិចផលប្រយោជន៍ និងការបង់ថ្លៃភ្នាក់ងារតាមរយៈការិយាល័យទូទាត់ហិរញ្ញវត្ថុរបស់ FIFA៕
 

Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com