សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារ UBS ៖ តម្លៃ​ប្រេង​អាច​ឡើង​ដល់៩០ដុល្លារ​ក្នុង​មួយ​ប៉ារ៉ែល
28, Jul 2023 , 9:29 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
អ្នកជំនាញនៃធនាគារ UBS ជឿជាក់ថាតម្លៃប្រេង Brent អាចឡើងដល់ ៨៥ ដល់៩០ ដុល្លារក្នុងមួយធុងបារ៉ែលនាប៉ុន្មានខែខាងមុខ។

 
បើតាមធនាគារ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស ទីផ្សារប្រេងកំពុងបង្ហាញសញ្ញានៃការរឹតបន្តឹងការផ្គត់ផ្គង់ ដោយសារតែកំណើនស្ថិរភាពនៅអាម៉េរិក អឺរ៉ុប និងចិន ។ 
 
នៅយប់ថ្ងៃទី២៧ ខែកក្កដា តម្លៃប្រេងបានងើបឡើងដែលនៅលើសន្ទស្សន៍ជួញដូរប្រេង Brent បានកើនឡើង ១,៦ភាគរយដល់ ៨៤,៣៥ដុល្លារក្នុងមួយធុងប៉ារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមេសា។ ប្រេង WTI ក៏បានឡើងលើសពី ៨០ដុល្លារក្នុងមួយធុងប៉ារ៉ែលដែឡកើនឡើងកើនឡើង ១,៧ភាគរយ។
 
តម្លៃប្រេងបានកើនឡើងនៅ ៤សប្តាហ៍ជាប់ៗគ្នា ដោយសារការផ្គត់ផ្គង់ត្រូវបានរំពឹងថានឹងរឹតបន្តឹងដោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) កាត់បន្ថយការផលិត និងការបិទផលិតកម្មនៅក្នុងប្រទេសមួយចំនួនសម្រាប់ហេតុផលផ្សេងៗគ្នា។
 
យោងតាមលោក Jim Ritterbusch ប្រធាន Ritterbusch and Associates នៅ Galena រដ្ឋ Illinois ក្នុងបរិយាកាសបច្ចុប្បន្ន ទ្រព្យសម្បត្តិដែលមានហានិភ័យ ដូចជាប្រេងកាន់តែមានភាពទាក់ទាញ។
 
ចំណែក Priyanka Sachdeva អ្នកវិភាគនៅ Phillip Nova បាននិយាយថា ចិនបានផ្តល់សញ្ញាដើម្បីពង្រឹងវិធានការគាំទ្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ នេះនឹងបង្កើនក្តីសង្ឃឹមសម្រាប់លទ្ធភាពនៃការងើបឡើងវិញនៃតម្រូវការប្រេងនៅក្នុងតំបន់ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតនៅលើពិភពលោក។
 
លើសពីនេះ ប្រាក់ដុល្លារដែលធ្លាក់ចុះក៏ធ្វើឱ្យថ្លៃដើមនៃការទិញប្រេងឆៅមានតម្លៃថោក និងរួមចំណែកដល់ការឡើងថ្លៃប្រេងផងដែរ។
 
ទីផ្សារកំពុងផ្តោតលើការមើលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិក OPEC + ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដើម្បីតម្រង់ទិសអាជីវកម្មនាពេលខាងមុខ៕
 

Tag:
 ប្រេង
  UBS
© រក្សាសិទ្ធិដោយ thmeythmey.com