ជាតិ
អភិបាលស្រុកបន្ទាយស្រីថាជំនន់ទឹកភ្លៀងនៅរុនតាឯកជាជំនន់រយៈពេលខ្លី ខណៈគម្រោងមិនទាន់រួច
30, Jul 2023 , 3:20 pm        
រូបភាព
សៀមរាប៖ ចាប់ពីចុងឆ្នាំ២០២២មក រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយឱ្យប្រជាជនដែលមាន សំណង់មិនរៀបរយនៅតំបន់ជុំវិញអង្គរ ចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក នាស្រុកបន្ទាយស្រី។ មកដល់បច្ចុប្បន្ននេះមានពលរដ្ឋប្រមាណ២ពាន់គ្រួសារហើយ បានចេញទៅរស់នៅទីនោះ ខណៈដែល​គម្រោង​សាងសង់ហេដ្ឋារចនាសម្ពន្ធនៅតែបន្តមិនទាន់រួចរាល់ទាំងស្រុងទេ។ តំបន់នេះបាន​ជន់លិច​នៅពេល​​មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កការរិះគន់ដល់អ្នករៀបចំ។

 
 
 
អភិបាលស្រុកបន្ទាយស្រី លោក រិន ឡួត បានពន្យល់ថា ការជន់លិចតំបន់រុនតាឯកដោយសារទឹកភ្លៀង គឺមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារប្រព័ន្ធលូមិនទាន់សង់រួចរាល់។ លោកបញ្ជាក់ថា​ កងវិស្វកម្ម​កំពុងមមាញឹកស្ថាបនាហេដ្ឋារចនាសម្ពន្ធនៅតំបន់អភិវឌ្ឍន៍ថ្មីនេះ និងរំពឹងថាវានឹងល្អប្រសើរឆាប់ៗ។ 
 
បន្ថែមពីនេះលោក រិន ឡួត ស្នើឱ្យពលរដ្ឋមានការអត់ធ្មត់ ព្រោះនេះជាគម្រោងអភិវឌ្ឍន៍ធំ មិនមែនរយៈពេលខ្លីអាចធ្វើបានទាំងស្រុងឡើយ៕

Tag:
 រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com